ចាប់ពីការប្រើទូរស័ព្ទដៃរហូតដល់កុំព្យូទ័រ ពិភពលោកយើងទាំងមូលស្ទើរតែពោរពេញទៅដោយការប៉ះពាល់ ឬសម្លឹងមើលកញ្ចក់ ឬ Screen ទាំងអស់ហើយ។ ដូច្នេះអ្នកប្រហែលជាបារម្ភច្រើនអំពីសុខភាពភ្នែកហើយ។ មួយវិញទៀត បញ្ហាភ្នែកតែងកើតមានជាញឹកញាប់ និងកាន់តែធ្ងន់ធ្ងរនៅពេលអាយុកាន់តែច្រើន។
ដើម្បីពង្រឹងដល់សុខភាពភ្នែក និងភ្នែកកាន់តែមើលឃើញច្បាស់ យកល្អគួរតែបញ្ចូលអាហារទាំងអស់ខាងក្រោមនេះទៅក្នុងរបបអាហារប្រចាំថ្ងៃផងទៅ៖
- ការ៉ុត
- ដំឡូងជ្វា
- ស្ពៃស្ពីណាច
- ក្រូច
- ទន្លាប់
- គ្រាប់សណ្តែក
- ត្រីសាលម៉ុង
- ស៊ុត
- ផលិតផលទឹកដោះគោ
ការពាក់វ៉ែនតាគឺជាមធ្យោបាយដ៏ល្អបំផុតក្នុងការការពារភាពមើលឃើញច្បាស់របស់ភ្នែក។ អ្នកក៏គួរតែសម្រាកពីការមើលកុំព្យូទ័រផងដែរ។ ទម្លាប់ទាំងនេះក៏នឹងជួយថែរក្សាសុខភាពភ្នែកអ្នកបានទោះបីជាអាយុកាន់តែច្រើនក៏ដោយ៕