ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីកែវដែលអាចធ្វើឲ្យអ្នកគ្រោះថ្នាក់បាន។ តើមានអ្វីខ្លះទៅ?
- កែវទី១ជាប្រភេទកែវក្រដាសផឹកហើយបោះចោល។ កែវប្រភេទនេះ អ្នកមិនអាចប្រើច្រើនឡើយ ព្រោះវាមានផ្ទុកសារធាតុម្យ៉ាងដែលអាចធ្វើឲ្យអ្នកងាយប្រឈមនឹងមហារីកខ្លាំងណាស់។ ជាពិសេស អ្នកមិនអាចយកមកផឹកទឹកក្តៅទេ ព្រោះវាអាចបញ្ចេញជាតិពុល ដែលធ្វើឲ្យអ្នកគ្រោះថ្នាក់ខ្លាំងណាស់។
- កែវទី២ជាប្រភេទដបទឹកជ័រដែលមិនមានបង្ហាញពីសារធាតុផលិតច្បាស់លាស់។ ដបទឹកប្រភេទនេះអាចធ្វើឲ្យសុខភាពអ្នកងាយកើតមានបញ្ហាណាស់ក្រោយពេលដែលប្រើក្នុងរយៈពេលយូរ ព្រោះយើងមិនដឹងថាក្នុងនោះវាមានសារធាតុអ្វីខ្លះ។
- កែវទី៣ជាប្រភេទកែវជ័រធម្មតា។ កែវប្រភេទនេះពេលដែលប៉ះនឹងទឹកក្តៅ អាចបញ្ចេញសារធាតុពុលមកក្រៅគ្រប់ពេល។ ជាហេតុដែលធ្វើឲ្យអ្នកផឹកទឹករួច វាមិនត្រឹមតែមិនអាចជួយដល់សុខភាពទេ វានឹងបំផ្លាញសុខភាពអ្នកដោយមិនដឹងខ្លួនតែម្តង៕