ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ?
ឆ្នាំមមែ
នារីដែលកើតក្នុងឆ្នាំមមែ មានចរិតទន់ភ្លន់ ថែមទាំងមានចិត្តដែលល្អ។ ជាពិសេស ក៏ពូកែក្នុងការមើលថែទាំគ្រួសារបានល្អផងដែរ។ ដូចនេះ នរណាដណ្តឹងបានគឺប្រៀបបានដូចជាមានដើមលុយក្នុងផ្ទះអញ្ចឹង។
ឆ្នាំមមី
មនុស្សស្រីដែលកើតក្នុងឆ្នាំមមី មានចរិតដែលស្មោះត្រង់ខ្លាំង ថែមទាំងមានទំនួលខុសត្រូវខ្ពស់។ ជាពិសេស ក៏មានសមត្ថភាពខ្លាំងក្នុងការរកបានលុយធំផងដែរ។ ដូចនេះ នរណារៀបការជាមួយ ប្រៀបដូចជាមានទេវតាទ្រព្យក្នុងផ្ទះអញ្ចឹង។
ឆ្នាំឆ្លូវ
នារីដែលកើតក្នុងឆ្នាំឆ្លូវ ជាប្រពន្ធដែលអាចជួយស្វាមីបានខ្លាំងណាស់។ ជាពិសេស ក៏ពូកែក្នុងការប្រើលុយតូចបង្កើតជាធំផងដែរ។ ជាហេតុដែលធ្វើឲ្យស្វាមីមានលុយចាយដែលសល់ច្រើនតែម្តង៕