ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីអាការៈដែលប្រាប់អ្នកថាជាតិស្ករក្នុងខ្លួនកំពុងតែឡើងខ្ពស់។ តើមានអ្វីខ្លះទៅ?
- នៅពេលដែលជំងឺទឹកនោមផ្អែមរបស់អ្នកកាន់តែធ្ងន់ធ្ងរ អ្នកនឹងកាន់តែងាយស្រែកទឹកខ្លាំង ហើយញ៉ាំទឹកច្រើន និងនោមកាន់តែច្រើនខុសធម្មតា។ ដូចនេះ អ្នកគួរតែប្រយ័ត្នពីអាការៈមួយនេះឲ្យបានខ្ពស់។
- នៅពេលដែលជំងឺទឹកនោមផ្អែមរបស់អ្នកកាន់តែធ្ងន់ នោះក្រលៀនអ្នកនឹងងាយខូចខ្លាំងណាស់ ដោយធ្វើឲ្យអ្នកពិបាកក្នុងការបត់ជើងតូច។ ដូចនេះ អ្នកគួរតែប្រយ័ត្នពីជាតិស្ករនេះឲ្យបានខ្ពស់។
- នៅពេលដែលជំងឺអ្នកកាន់តែធ្ងន់ធ្ងរ ភ្នែកនឹងចាប់ផ្តើមព្រិល ដោយមើលរបស់អ្វីមិនសូវច្បាស់ដូចមុនឡើយ។ ដូចនេះ បើអ្នកកើតអាការៈនេះ នោះអ្នកគួរតែពិនិត្យពីជាតិស្កររបស់អ្នក មិនគួរធ្វេសប្រហែសឡើយ។
- នៅពេលដែលស្បែករបស់អ្នកចាប់ផ្តើមរមាស់ខុសធម្មតា ក៏អ្នកគួរតែប្រយ័ត្នពីជាតិស្ករក្នុងរាងកាយផងដែរ ព្រោះបើមិនប្រយ័ត្ន នឹងធ្វើឲ្យជំងឺទឹកនោមផ្អែមរបស់អ្នកប្រែជាធ្ងន់ធ្ងរដោយមិនដឹងខ្លួន៕