ជំងឺលើសឈាមដែលមិនទាន់មានផលវិបាកជាធម្មតាកើតមានឡើងដោយមិនមានរោគសញ្ញា ដូចនេះជំងឺលើសឈាមត្រូវបានគេចាត់ទុកថា ជាឃាតករសម្ងាត់។
វាត្រូវបានគេហៅរបៀបនេះដោយសារតែជំងឺនេះអាចវិវត្តមានបន្តិចម្តងៗរហូតដល់មានផលវិបាកនៃការស្លាប់ដូចជា ការគាំងបេះដូង ឬជំងឺដាច់សរសៃឈាមខួរក្បាលជាដើម។ ជំងឺលើសឈាមដែលមិនទាន់មានផលវិបាកអាចមាន និងនៅតែមិនអាចសម្គាល់បានអស់រយៈពេលជាច្រើនឆ្នាំ។ នេះកើតឡើងបានដោយសារតែវាមិនមានរោគសញ្ញា។
ទោះជាយ៉ាងណាក៏ដោយ, មនុស្សមួយចំនួនដែលមានជំងឺលើសឈាមក៏អាចមានរោគសញ្ញាមួយចំនួនផងដែរដូចជា ឈឺក្បាល, វិលមុខ, ដកដង្ហើមញាប់ៗ និងខ្លីៗ និងស្រវាំងភ្នែកជាមួយនឹងសម្ពាធឈាមដែលខ្ពស់។ ការមានវត្តមាននូវរោគសញ្ញាអាចជារឿងល្អដែលរោគសញ្ញាអាចនាំអោយមនុស្សទៅជាមួយនឹងគ្រូពេទ្យសម្រាប់ធ្វើការព្យាបាល និងធ្វើអោយគាត់អោយប្រើថ្នាំបាន ។ ទោះជាយ៉ាងណាក៏ដោយ, ជារឿយៗ, ការជួបជាមួយនឹងគ្រូពេទ្យដំបូងអាចកើតមានក្រោយពីការប៉ះពាល់ទៅលើខ្លួនប្រាណណាមួយបានកើតមានឡើង។ ក្នុងករណីជាច្រើន, មនុស្សទៅជួប ឬត្រូវបានយកទៅជួបនឹងគ្រូពេទ្យ ឬផ្នែកសង្គ្រោះបន្ទាន់ជាមួយនឹងការគាំងបេះដូង, ជំងឺដាច់សរសៃឈាមខួរក្បាល, ជំងឺខ្សោយតម្រងនោម ឬប៉ះពាល់ទៅលើគំហើញ (ត្រូវបានបង្កឡើងដោយការខូចខាតផ្នែកខាងក្រោយនៃប្រស្រីភ្នែក)។
ការតាមដានសម្ពាធឈាមជាញឹកញាប់អាចជួយបង្ហាញពីការឡើងសម្ពាធឈាមរបស់អ្នកជំងឺមុននឹងផលវិបាកបានវិវត្តមាន។ ប្រហែលម្នាក់ក្នុងចំនោម១០០នាក់ដែលមានជំងឺលើសឈាមត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានជំងឺលើសឈាមធ្ងន់ធ្ងរនៅពេលដែលជួបនឹងគ្រូពេទ្យដំបូង។ ចំពោះអ្នកជំងឺទាំងនោះ, សម្ពាធឈាមដ្យាស្តូលឡើងដល់១៤០មីលីម៉ែត្របារត។ អ្នកជំងឺជារឿយៗមានការឈឺក្បាលធ្ងន់ធ្ងរ, ចង្អោរ, មានរោគសញ្ញានៃបញ្ហាគំហើញ និងតម្រូវអោយធ្វើការព្យាបាលភ្លាមៗដើម្បីការពារជំងឺដាច់សរសៃឈាមខួរក្បាល (ការខូចខាតខួរក្បាល)៕