តាមការស្រាវជ្រាវរបស់ពួកអ្នកវិទ្យាសាស្ត្រនៅសកលវិទ្យាល័យវេជ្ជសាស្ត្រហាវ៉ាដ (អាមេរិក) កន្លងមកបានឱ្យដឹងថា ប្រើទឹកខ្ពុរមាត់២ដងក្នុង១ថ្ងៃ នឹងធ្វើឲ្យហានិភ័យកើតជំងឺទឹកនោមផ្អែមប្រភេទ២ ឡើងដល់ ៥៥% ក្នុងរង្វង់ ៥ ឆ្នាំ ។
អត្រាកើតជំងឺទឹកនោមផ្អែមកាន់តែខ្ពស់ ពេលប្រើប្រាស់ទឹកខ្ពុរមាត់ច្រើនដងក្នុង១ថ្ងៃ ហើយពិសេសចំពោះមនុស្សធាត់ ជាមុខសញ្ញាមានហានិភ័យកើតជំងឺទឹកនោមផ្អេមប្រភេទ២ ។
សាស្ត្រាចារ្យមួយរូបដែលអ្នកដឹកនាំក្រុមស្រាវជ្រាវឲ្យដឹងថា ពពួកបាក់តេរីមានប្រយោជន៍ក្នុងមាត់ជួយសរីរាង្គបង្កើតអុកស៊ីតនីទ្រីក ជាសារជាតិមានប្រសិទ្ធភាពសម្រួលបរិមាណអាំងស៊ុយលីនក្នុងសរីរាង្គ ជួយបង្ការជំងឺទឹកនោមផ្អែមប្រភេទ២ ។ ដោយសារក្នុងសមាសធាតុទឹកខ្ពុរមាត់តែងមានផ្ទុកសារជាតិកម្ចាត់បាក់តេរីខ្លាំងដូចជា Chlorhexidine, hexidine… មានឥទ្ធិពលសម្លាប់បាក់តេរីមិនរើសមុខ, ពុំត្រឹមតែកំទេចបាក់តេរីមានគ្រោះថ្នាក់ តែនៅសម្លាប់ទាំងបាក់តេរីមានប្រយោជន៍ក្នុងមាត់ ។ ដូច្នេះហើយ បរិមាណអុកស៊ីតនីទ្រីកបង្កើតចេញនឹងត្រូវថយចុះ។ នេះជាមូលហេតុចំបងធ្វើឲ្យកើនហានិភ័យកើតជំងឺទឹកនោមផ្អែមប្រភេទ២ ចំពោះអ្នកប្រើទឹកខ្ពុរមាត់ជាប្រចាំ ។
ពីលទ្ធផលស្រាវជ្រាវនេះ ពួកអ្នកវិទ្យាសាស្ត្របានទូន្មានថា ការប្រើទឹកខ្ពុរមាត់ជាប្រចាំច្រើនដងក្នុង១ថ្ងៃ នឹងបង្កគ្រោះថ្នាក់ច្រើនសម្រាប់សរីរាង្គជាងផ្តល់ប្តល់ប្រយោជន៍។ ហេតុនេះ ចៀសវាងប្រើជាប្រចាំ និងល្អបំផុត គួរប្រើតែម្តងក្នុង១ថ្ងៃ៕