ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរបស់ដែលអ្នកត្រូវតែបោះចោល ទើបអាចនាំទ្រព្យធំចូលផ្ទះបាន។ តើមានអ្វីខ្លះទៅ?
- ប្រសិនជាមានចានបែក ឬប្រេះ អ្នកមិនគួរទុកក្នុងផ្ទះទេ ដោយគួរតែបោះចោល។ នៅពេលដែលអ្នកមិនបោះចោល នឹងធ្វើឲ្យទ្រព្យហូរចេញពីក្នុងផ្ទះអស់ ហើយមិនចូលមកវិញឡើយ។
- នៅពេលដែលស្បែកជើងអ្នកខូច ឬរហែក អ្នកគួរតែបោះចោល ព្រោះបើទុកក្នុងផ្ទះ នឹងធ្វើឲ្យទេវតាទ្រព្យមិនចូលមកក្នុងផ្ទះអ្នកឡើយ។ ដូចនេះ អ្នកនឹងអាចខ្វះលុយចាយជាមិនខានឡើយ។
- កៅអីដែលបាក់ហើយ គួរតែបោះចោលភ្លាម ព្រោះបើទុកយូរក្នុងផ្ទះ នឹងធ្វើឲ្យសំណាងអាក្រក់មិនចេញពីផ្ទះអ្នកឡើយ។ ជាហេតុដែលធ្វើឲ្យសំណាងល្អមិនអាចចូលមកក្នុងផ្ទះអ្នកបាននោះទេ។
- ខោអាវដែលរហែក ត្រូវតែបោះចោលភ្លាម ព្រោះបើមានក្នុងផ្ទះយូរ នឹងធ្វើឲ្យលាភល្អរត់ចោលអ្នកអស់។ ជាហេតុដែលធ្វើឲ្យទ្រព្យទាំងឡាយមិនអាចចូលមកក្នុងផ្ទះរបស់អ្នកបានយ៉ាងរលូនឡើយ៕