ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ?
ឆ្នាំវក
នារីដែលកើតក្នុងឆ្នាំវក មានខួរក្បាលដែលរសរវើក ថែមទាំងស្រឡាញ់នរណាម្នាក់រួចមិនងាយប្រែចិត្តឡើយ។ ជាពិសេស ក្រោយរៀបការរួច នឹងអាចជួយស្វាមីចំណេញបានប្រាក់ក្រាស់ខ្លាំងណាស់។ ដូចនេះ ចំណូលក្នុងផ្ទះនឹងអាចកើនផ្ទុះបាន។
ឆ្នាំរកា
មនុស្សស្រីដែលកើតក្នុងឆ្នាំរកា ក្រោយរៀបការរួច នឹងអាចជួយស្វាមីឲ្យរីកចម្រើនខ្លាំងណាស់។ ជាពិសេស ក្រដាសប្រាក់ដែលចូលមកនឹងមិនចេះតិចឡើយ។ ជាហេតុដែលធ្វើឲ្យអ្នកអាចរស់ក្នុងជីវភាពដែលសុខស្រួលខ្លាំងណាស់។
ឆ្នាំមមី
នារីដែលកើតក្នុងឆ្នាំមមី មិនថាការងារផ្ទះ ឬក្រៅទេ សុទ្ធតែអាចរៀបចំបានយ៉ាងល្អ។ ជាពិសេស ប្តីមានបញ្ហាធំប៉ុណ្ណាក៏គេអាចជួយដោះស្រាយបានផងដែរ។ ដូចនេះ អ្នកដែលដណ្តឹងបានគេប្រៀបដូចយកបានដុំមាសអញ្ចឹង៕