ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីសញ្ញាដែលប្រាប់អ្នកម្តាយថាកូនអាចនឹងប្រឈមនឹងជំងឺទឹកនោមផ្អែម។ តើមានអ្វីខ្លះទៅ?
- នៅពេលដែលកូនស្រាប់តែញ៉ាំទឹកច្រើនខុសពីធម្មតា ហើយខុសពីក្មេងដែលមានអាយុដូចគ្នា នោះអ្នកម្តាយគួរតែប្រយ័ត្នពីជំងឺទឹកនោមផ្អែមមួយនេះឲ្យបានខ្ពស់ ទើបសុខភាពកូនមិនប្រឈមនឹងគ្រោះថ្នាក់។
- នៅពេលដែលកូនស្រាប់តែញ៉ាំអាហារច្រើនខុសពីពេលធម្មតា ប៉ុន្តែទម្ងន់បែរជាមិនឡើងសោះ ដោយបន្តចុះរហូត ជាពេលដែលអ្នកម្តាយគួរតែប្រយ័ត្នពីជំងឺនេះឲ្យបានខ្ពស់។
- នៅពេលដែលកូនចាប់ផ្តើមមិនចង់ញ៉ាំអ្វីទាំងអស់ ដោយប្រែជាចង់ក្អួត និងក្អួត អ្នកម្តាយក៏គួរតែនាំកូនទៅពិនិត្យឲ្យបានច្បាស់ផងដែរ ទើបអាចព្យាបាលបានទាន់ពេលវេលា។
- នៅពេលដែលកូនស្រាប់តែប្រែជានោមច្រើនខុសធម្មតា ហើយជួនកាលអាចនោមដាក់ពូកដោយមិនដឹងខ្លួន ក៏ជាពេលដែលអ្នកម្តាយគួរតែប្រយ័ត្នពីជំងឺមួយនេះដែរ។
- នៅបរិវេណករបស់កូនអ្នកម្តាយគួរតែសង្កេតមើលជាញឹកញាប់ ប្រសិនជាបរិវេណនោះប្រែជាខ្មៅ ម៉ាក់ៗគួរតែចាប់ផ្តើមប្រយ័ត្ន ហើយនាំកូនទៅពិនិត្យជាបន្ទាន់។
- នៅពេលដែលការដកដង្ហើមរបស់កូនមានក្លិនផ្អែម ហើយក្លិនផ្លែឈើ ក៏អាចជាសញ្ញានៃជំងឺទឹកនោមផ្អែមផងដែរ។ ជាពិសេស បើស្បែករបស់កូនប្រែជារមាស់ ហើយកូនធ្វើអ្វីងាយនឹងហត់ ឆាប់មួលម៉ៅ មើលអ្វីក៏មិនច្បាស់ ឬមុខរបួសប្រែជាមិនងាយជា ជាពេលដែលត្រូវនាំកូនទៅពិនិត្យមើលថាមានជំងឺមួយនេះឬអត់ហើយ៕