តើអ្នកចង់បានអត្ថប្រយោជន៍ កាន់តែច្រើនពីការបរិភោគរបស់អ្នកដែរឬទេ? អាហារខាងក្រោមនេះ មានមុខងារពីរយ៉ាង គឺវាជួយអ្នកបំផ្លាញជាតិខ្លាញ់ និងធ្វើឱ្យអ្នកមានអារម្មណ៍ថា ឆ្អែតបានរយៈពេលយូរ ដូច្នេះហើយអ្នកនឹងបរិភោគចំនួនកាឡូរីតិចជាងមុន ។
ស៊ុត ៖ ៧៨ កាឡូរី ក្នុងមួយគ្រាប់
ស៊ុតមិនត្រឹមតែសម្បូរទៅ ដោយសារធាតុចិញ្ចឹមនោះទេ វាថែមទាំងសម្បូរទៅដោយប្រូតេអ៊ីនទៀតផង។ ចូរទទួលទានស៊ុតជាអាហារពេលព្រឹក ព្រោះវានឹងជួយទប់ការឃ្លានរបស់អ្នកដែលអ្នកនឹងមានកាឡូរីតិចជាង ធម្មតាប្រហែលជា ៣៣០ កាឡូរី។
សូកូឡាខ្មៅ ៖ ១៧០ កាឡូរី ក្នុង ១ អោន (ប្រហែល ២៨,៤ក្រាម)
ការស្រាវជ្រាវពី មហាវិទ្យាល័យ Copenhagen បានឱ្យដឹងថា ការបរិភោគសូកូឡាខ្មៅអាចជួយឱ្យអ្នកកាត់បន្ថយការទទួលទានអាហារនៅពេល បន្ទាប់។
ហេតុអ្វី? សមាសធាតុក្នុងសូកូឡាជួយពន្យឺតការរំលាយអាហារ និងធ្វើឱ្យអ្នកអារម្មណ៍ឆ្អែតបានយូរ។ សូកូឡាមួយដុំតូច ក៏អាចជួយកាត់បន្ថយចំណង់អាហារដែលមានជាតិប្រៃ អាហារផ្អែម និងអាហារខ្លាញ់ផងដែរ។
ឈីស ៖ ៧៦ កាឡូរី ក្នុង ១ អោន (ប្រហែល ២៨,៤ក្រាម)
ឈីសធ្វើពីទឹកដោះចៀមឬ ពពែដែលមានជាតិអាស៊ីត conjugated linoleic (CLA) ជួយអ្នកឱ្យមានអារម្មណ៍ថាឆ្អែត និងដុតបំផ្លាញជាតិខ្លាញ់បានច្រើន។ ឈីសដែលធ្វើឡើងពីទឹកដោះសត្វស៊ីស្មៅមាន CLA ខ្ពស់បំផុត។
ទឹកដោះគោ៖ ៨៦ កាឡូរី ក្នុងមួយកែង
មនុស្សយើងភាគច្រើនគិតថា ទឹកដោះគោគឺជាអាហាររបស់ក្មេងៗ ប៉ុន្តែវាបង្កើនអត្ថប្រយោជន៍ចំពោះការលូតលាស់។ ប្រូតេអ៊ីន (whey និង casein) របស់ទឹកដោះគោ អាចធ្វើអ្នកមានអារម្មណ៍ថាឆ្អែតជាងភេសជ្ជៈផ្សេងៗ។ CLA នៅក្នុងទឹកដោះគោក៏ជួយប្រឆាំងនឹងជាតិខ្លាញ់ដែរ។
ក្រូច៖ ៥៩ កាឡូរី ក្នុងមួយផ្លែ
ផ្លែក្រូចគឺជាផ្លែឈើដែល អ្នកគួរតែបរិភោគឱ្យបានច្រើន ព្រោះវាមានជាតិសរសៃដែលល្អចំពោះអ្នក។ ជាតិសរសៃជួយឱ្យអ្នកមានខ្លាញ់ពោះតិច។
ដំឡូង៖ ១៦១ កាឡូរី ក្នុងមួយមើម
ដំឡូងអាចបំពេញក្រពះរបស់ អ្នកបានច្រើនជាងនំប៉័ងដល់ទៅបីដង។ ម្យ៉ាងវិញទៀត ជាតិសរសៃនៅក្នុងដំឡូងជួយរាង្គកាយរបស់អ្នកក្នុងការដុតបំផ្លាញ ជាតិខ្លាញ់៕