ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ?
ឆ្នាំកុរ
បុគ្គលដែលកើតក្នុងឆ្នាំកុរ មិនថាជួបនឹងឧបសគ្គអ្វីទេ គឺខិតខំពុះពារជានិច្ច។ ជាពិសេស ក្នុងជីវិតរបស់គេមានបង្កប់មាស ដោយអាចនាំបានច្រើនណាស់ចូលឃ្លាំង។ ដូចនេះ អ្នកនឹងមិនខ្វះលុយចាយនោះឡើយ។
ឆ្នាំឆ្លូវ
អ្នកដែលកើតក្នុងឆ្នាំឆ្លូវ ក៏ជាអ្នកដែលពូកែទ្រាំនឹងការលំបាកផងដែរ។ ជាពិសេស លុយគ្រប់សន្លឹកសុទ្ធតែគេប្រើកម្លាំងញើសឈាមរកបានទាំងអស់។ ជាហេតុដែលធ្វើឲ្យមួយជីវិតនេះមិនចេះខ្វះលុយចាយឡើយ។
ឆ្នាំម្សាញ់
មនុស្សដែលកើតក្នុងឆ្នាំម្សាញ់ តែងតែខ្លាំងក្នុងផ្នែកបង្កើតប្រាក់។ ជាពិសេស ក៏មានជីវិតដែលងាយក្លាយជាអ្នកមានផងដែរ។ ដូចនេះ ទោះបីលំបាកយ៉ាងណាក៏មានលុយចាយមិនចេះអស់នោះដែរ៕