ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីទម្លាប់ដែលធ្វើឲ្យស្បូនអ្នកងាយប្រឈមនឹងបញ្ហា។ តើមានអ្វីខ្លះទៅ?
- បើអ្នកទម្លាប់មិនលាងដៃមុនប្តូរសម្តីអនាម័យ អ្នកគួរតែកែចេញ ព្រោះបើអ្នកមិនលាងដៃ នឹងធ្វើឲ្យមេរោគអាចចូលទៅក្នុងស្បូនអ្នកតាមរយៈដៃ។ ជាហេតុដែលធ្វើឲ្យស្បូនអ្នកងាយកើតមានបញ្ហាណាស់។
- ប្រសិនជាអ្នកមានទម្លាប់សង្កត់ផ្នែកកណ្តាលនៃសម្លីអនាម័យក្នុងពេលដែលអ្នកប្តូរម្តងៗ អ្នកគួរតែកែចេញភ្លាម ព្រោះក្នុងដៃរបស់អ្នកសុទ្ធតែមេរោគ។ វានឹងទំជាប់លើសម្លីនោះ ហើយរត់ចូលទៅស្បូនអ្នកដោយមិនដឹងខ្លួន ដោយគ្រោះថ្នាក់ខ្លាំងណាស់។
- មាននារីមួយចំនួន នៅពេលដែលជិតដល់ថ្ងៃមកអស់ មិនសូវទៅប្តូរសម្លីឡើយ ដោយគិតថាមិនសូវច្រើន តិចៗ មិនប្តូរចេញសោះ ហើយទុកក្នុងរយៈពេលវែងបានប្តូរចេញ។ ការធ្វើបែបនេះ អាចធ្វើឲ្យមេរោគនៅពាសពេញនោះ ដោយធ្វើឲ្យស្បូនអ្នកមិនស្រួលឡើយ។ ដូចនេះ មិនថាតិច ឬច្រើនទេ អ្នកគួរតែចន្លោះពី២ទៅ៣ម៉ោងប្តូរចេញម្តង ទើបអាចកាត់បន្ថយមេរោគដែលអាចទំលើនោះបាន៕