ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីអាហារពេលព្រឹកដែលធ្វើឲ្យអ្នកងាយប្រឈមនឹងមហារីកខ្លាំងណាស់។ តើមានអ្វីខ្លះទៅ?
- បើអ្នកយកអាហារបំពងខ្លាញ់មកធ្វើជាអាហារពេលព្រឹក ហើយពិសារក្នុងរយៈពេលយូរ នឹងធ្វើឲ្យអ្នកងាយប្រឈមនឹងជំងឺមហារីកខ្លាំងណាស់។ ដូចនេះ ចំពោះពងមាន់ អ្នកគួរតែស្ងោរមកញ៉ាំ ដោយកាត់បន្ថយការយកទៅចៀន ទើបល្អចំពោះសុខភាពរបស់អ្នក។
- អាហារដែលផ្អាប់ទុកយូរ ក៏អ្នកមិនគួរយកមកធ្វើជាអាហារពេលព្រឹកដែរ ព្រោះក្នុងនោះមានផ្ទុកសារធាតុដែលអាចធ្វើឲ្យអ្នកងាយកើតជំងឺមហារីកខ្លាំងណាស់។ ដូចនេះ អ្នកគួរតែប្រយ័ត្នឲ្យបានខ្ពស់។
- អាហារកំប៉ុង ក៏ជាអាហារដែលអ្នកមិនគួរបរិភោគច្រើនដែរ ព្រោះវាសុទ្ធតែមានសារធាតុមិនល្អ ដែលញ៉ាំច្រើនទៅអាចបង្កជាកោសិកាមហារីកបាន។ ដូចនេះ អ្នកមិនគួរយកមកធ្វើជាអាហារពេលព្រឹក ឬអាហារ២ពេលទៀតទេ៕