ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ?
ឆ្នាំថោះ និងមមី
ប្តីប្រពន្ធដែលកើតក្នុងឆ្នាំទាំង២នេះ មើលទៅម្នាក់ខ្លាំង ម្នាក់ខ្សោយ មិនងាយឈ្លោះគ្នាទេ។ ប៉ុន្តែបើឈ្លោះម្តងៗ ទ្រព្យនឹងអាចកាត់បន្ថយតាមនោះ។ ដូចនេះ អ្នកមិនគួរតែងតែឈ្លោះគ្នានោះទេ ទើបអាចការពារទ្រព្យបានជាប់។
ឆ្នាំម្សាញ់ និងរោង
លុយរបស់គូស្វាមីភរិយាដែលកើតក្នុងឆ្នាំម្សាញ់ និងរោងនេះ អាស្រ័យលើជីវភាពរស់នៅប្រចាំថ្ងៃ។ អ្នកទាំងពីរជាបុគ្គលដែលមានសមត្ថភាពខ្លាំងដូចគ្នា។ បើអ្នកតែងតែមិនត្រូវគ្នា ដោយទាស់សម្តីញឹកញាប់ នោះលុយនឹងមានតែហូរចេញ មិនមានចូលនោះឡើយ។
ឆ្នាំខាល និងជូត
ប្រសិនជាប្តីប្រពន្ធកើតក្នុងឆ្នាំ២នេះ តែងតែឈ្លោះគ្នា រស់នៅមិនចុះសម្រុងនឹងគ្នា នោះលុយរបស់អ្នកនឹងកាន់តែខ្វះ។ ដូចនេះ មុននឹងអ្នកចង់ឈ្លោះ គួរតែគិតជាមុនសិន ទើបមិនធ្វើឲ្យទ្រព្យហូរចេញក្រៅអស់៕