ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីវិធីក្នុងការប្តូរខោទឹកនោមដែលអ្នកម្តាយមិនគួរធ្វើ។ តើមានអ្វីខ្លះទៅ?
នៅពេលដែលម៉ាក់ៗប្តូរខោទឹកនោមឲ្យកូន ប្រសិនជាកូនត្រឹមតែនោម អ្នកម្តាយមិនគួរលាងគូទឲ្យកូនឡើយ ព្រោះបើនោមម្តងលាងម្តង នឹងធ្វើឲ្យប៉ះពាល់ដល់ស្បែកកូនខ្លាំងណាស់ ព្រោះស្បែកនៅខ្ចីនៅឡើយ។ ជាពិសេស លើស្បែកក៏មានស្រទាប់ការពារផងដែរ បើអ្នកលាងច្រើនពេក នឹងធ្វើឲ្យបាត់បង់ស្រទាប់ការពារនោះជាមិនខានឡើយ។ នៅពេលដែលម៉ាក់ធ្វើការប្តូរខោទឹកនោមដល់កូន ក៏មិនគួរលើកជើងទាំងសងខាងរបស់កូនខ្ពស់ពេកដែរ ព្រោះវាអាចប៉ះពាល់ដល់ឆ្អឹងខ្នងរបស់កូន ថែមទាំងអាចធ្វើឲ្យប៉ះពាល់ដល់ប្រព័ន្ធរំលាយអាហាររបស់កូនទៀតផងបើសិនជាកូនទើបតែបៅឆ្អែតរួច។ ដូចនេះ អ្នកគួរតែថ្នមពេលដែលប្តូរខោទឹកនោមឲ្យកូនម្តងៗ៕