ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរឿងដែលមិនគួរធ្វើភ្លាមក្រោយពេលដែលទើបតែអស់រដូវ។ តើមានអ្វីខ្លះទៅ?
- ក្រោយពេលដែលអ្នកមករដូវទើបតែអស់ មិនគួរប្រញាប់ហាត់ប្រាណដោយប្រើកម្លាំងខ្លាំងនោះទេ ព្រោះវាអាចធ្វើឲ្យប៉ះពាល់ដល់សុខភាពរបស់ស្បូនអ្នកខ្លាំងណាស់។
- ប្រសិនជាអ្នកចង់ពិនិត្យរោគស្ត្រី មិនគួរធ្វើភ្លាមក្រោយពេលដែលទើបតែអស់រដូវទេ ព្រោះវាអាចពិនិត្យចេញមកមានលក្ខណៈមិនសូវច្បាស់លាស់។ ដូចនេះ អ្នកអាចធ្វើបានក្រោយអស់បានពី៤ទៅ៥ថ្ងៃ។
- ក្រោយពេលដែលអស់រដូវភ្លាម មិនគួរញ៉ាំអាហារដែលហិរភ្លាមនោះទេ ព្រោះវាអាចធ្វើឲ្យឈាមរដូវអ្នកធ្លាក់វិញក្នុងបរិមាណច្រើន។ ជាពិសេស ក៏អាចធ្វើឲ្យអ្នកឈឺពោះក្នុងពេលមករដូវខែក្រោយដែរ។
- នៅពេលដែលរដូវទើបតែអស់ មិនគួរត្រាំទឹកភ្លាមនោះទេ ព្រោះក្នុងពេលនោះសុខភាពអ្នកកំពុងតែខ្សោយ ដោយអាចនាំយកមេរោគចូលទៅក្នុងខ្លួនអ្នកច្រើនដោយមិនដឹងខ្លួនផងដែរ។
- ក្រោយពេលដែលឈាមរដូវទើបតែឈប់ហូរ អ្នកមិនគួរស្លៀកខោដែលរឹបខ្លាំងនោះទេ ព្រោះប្រព័ន្ធការពាររាងកាយអ្នកកំពុងធ្លាក់ចុះ ដោយធ្វើឲ្យមេរោគទាំងឡាយងាយចូលខ្លួនខ្លាំងណាស់៕