ផ្លូវទឹកម៉ូត្ររបស់មនុស្សយើងមានដូចជា តម្រងនោម ប្លោកនោម បង្ហួរនោម និងបំពង់បង្ហូរពីតម្រងនោមចូលប្លោកនោម។ ការបង្ករោគដោយបាក់តេរីទៅលើផ្លូវទឹកម៉ូត្រនេះគឺជារឿងដែលកើតឡើងជាញឹកញាប់ណាស់ ។
យ៉ាងណាមិញ វាប្រហែលជាអាចបង្ហាញអាការៈព្រមានជាច្រើន ហើយក៏គួរតែឲ្យគ្រូពេទ្យវាយតម្លៃដែរឲ្យបានលឿនដែរ ជាពិសេសនៅពេលមានបញ្ហាដូចខាងក្រោមនេះ ៖
- មានអាការៈឈឺខ្លាំងក្នុងពេលនោម
- មានអារម្មណ៍ថា អ្នកត្រូវការនោមញឹក ប៉ុន្តែចេញទឹកនោមតិចៗ
- មានអារម្មណ៍ថាមានសម្ពាធក្នុងពោះផ្នែកខាងក្រោម
- មានក្លិនអាក្រក់ ឬទឹកនោមមានសភាពខុសធម្មតាដូចជា ពណ៌ល្អក់ ឬក្រហម
- អស់កម្លាំង ក្តៅខ្លួន ឬញ៉ាក់ខ្លាំង៕