ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីពណ៌ស្រោមពូកដែលអ្នកមិនគួរប្រើ។ តើមានអ្វីខ្លះទៅ?
- អ្នកមិនគួរប្រើស្រោមពូកដែលមានពណ៌ក្រហមនោះទេ ព្រោះវាអាចធ្វើឲ្យអ្នកមិនងាយគេងលក់ស្រួលឡើយ ដោយធ្វើឲ្យចិត្តអ្នកអន្ទះសារ នៅមិនសុខឡើយ។ ជាពិសេស ចំពោះអ្នកដែលមានេះជំងឺទាក់ទងនឹងសរសៃឈាម និងបេះដូងក៏មិនគួរប្រើដែរ ព្រោះវានឹងធ្វើឲ្យជំងឺរបស់អ្នកកាន់តែធ្ងន់ធ្ងរទៅៗជាមិនខានឡើយ។
- ស្រោមពូកពណ៌ខ្មៅក៏មិនគួរប្រើដែរ ព្រោះវាអាចធ្វើឲ្យអ្នកកើតមានសម្ពាធផ្លូវចិត្តបាន។ ជាពិសេស វានឹងធ្វើឲ្យអ្នកនៅមិនសុខឡើយ ដោយធ្វើឲ្យអ្នកខ្លាចបាន។ ដូចនេះ អ្នកមិនគួរប្រើស្រោមពូកដែលមានពណ៌ពីរនេះឡើយ ទើបមិនប៉ះពាល់ដល់សុខភាព និងទ្រព្យក្នុងផ្ទះរបស់អ្នក៕