ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីមនុស្សដែលអ្នកម្តាយគួរតែឃ្លាតឆ្ងាយក្នុងពេលមានផ្ទៃពោះ។ តើជានរណាទៅ?
ជាធម្មតា នៅពេលដែលនារីមានផ្ទៃពោះ រាងកាយនឹងប្រែជាងាយប្រតិកម្មខ្លាំងណាស់ ដោយងាយរងនឹងមេរោគផ្សេងៗ។ វាមិនត្រឹមតែធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកម្តាយទេ ថែមទាំងអាចធ្វើឲ្យកូនក្នុងផ្ទៃក៏ជួបនឹងគ្រោះថ្នាក់ផងដែរ។ ជាពិសេស ក្នុងពេលមានផ្ទៃពោះក៏មិនអាចប្រើថ្នាំផ្តេសផ្តាសបានដែរ។ ដូចនេះ ដើម្បីសុវត្ថិភាពកូនក្នុងផ្ទៃ ទោះបីជាទំនាក់ទំនងល្អយ៉ាងណា ក៏អ្នកគួរតែឃ្លាតឆ្ងាយពីបុគ្គលមួយប្រភេទនេះដែរ។ និយាយចំពោះមនុស្សស្រីដែលកំពុងពរពោះ អ្នកដែលគួរតែឃ្លាតឲ្យឆ្ងាយគឺបុគ្គលដែលជក់បារី។ នៅពេលដែលអ្នកម្តាយតែងតែស្រូបយកក្លិនបារីក្នុងរយៈពេលយូរ នឹងធ្វើឲ្យកូនក្នុងផ្ទៃមានរាងកាយមិនគ្រប់គ្រាន់ឡើយ។ ជាពិសេស ក៏អាចធ្វើឲ្យកូនខ្វះអុកស៊ីសែនក្នុងការដកដង្ហើម បណ្តាលឲ្យស្លាប់ផងដែរ។ ដូចនេះ អ្នកគួរតែចាកឆ្ងាយពីមនុស្សដែលជក់បារីកាន់តែឆ្ងាយកាន់តែល្អ៕