ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីទម្លាប់ដែលអាចធ្វើឲ្យអ្នកអាចឃ្លាតឆ្ងាយពីការឈឺពោះក្នុងពេលមករដូវ។ តើមានអ្វីខ្លះទៅ?
- មុនពេលដែលអ្នកជិតមករដូវ អ្នកនឹងមិនគួរញ៉ាំអាហារបំពង ខ្លាញ់ និងហិរនោះទេ។ ជាពិសេស ទឹកកកក៏គួរតែចៀសកុំញ៉ាំផងដែរ។ នៅពេលដែលអ្នកអាចកែបាន នោះអ្នកនឹងមិនសូវប្រឈមនឹងការឈឺពោះក្នុងពេលមករដូវឡើយ។
- នៅពេលដែលជិតដល់ថ្ងៃមករដូវ អ្នកគួរតែប្តូរមកងូតទឹកក្តៅអ៊ុនៗវិញ ដោយមិនគួរប៉ះទឹកត្រជាក់នោះទេ។ ជាពិសេស ក៏គួរតែរក្សាកម្តៅនៅបរិវេណពោះរបស់ផងដែរ ទើបអាចធ្វើឲ្យអ្នកអាចចៀសពីការឈឺពោះក្នុងពេលមករដូវបាន។
- អ្នកគួរតែរក្សាអារម្មណ៍ឲ្យសប្បាយជានិច្ចមុនពេលដែលអ្នកមករដូវ ព្រោះវាអាចការពារមិនឲ្យអ្នកឈឺពោះបាន។ ជាពិសេស ក៏ជួយបញ្ចេញឈាមកង្វក់មកក្រៅបានយ៉ាងស្រួលផងដែរ។
- នៅពេលដែលអ្នកជិតដល់ថ្ងៃមករដូវ អ្នកគួរតែញ៉ាំទឹកឲ្យបានច្រើន ទើបអាចបញ្ចេញជាតិពុល ឈាមកង្វក់ មកក្រៅបានអស់។ ជាពិសេស ក៏អាចធ្វើឲ្យស្បែកអ្នកស្អាត ម៉ត់រលោង ព្រមទាំងមានរាងស្អាតផងដែរ៕