ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរយៈពេលដែលអ្នកគួរតែប្តូរសម្លីអនាម័យទើបល្អចំពោះសុខភាព។ តើមានអ្វីខ្លះទៅ?
សព្វថ្ងៃនេះ មាននារីភាគច្រើនតែងតែរវល់ការងារហើយភ្លេចប្តូរសម្លីអនាម័យចេញ។ នៅពេលដែលអ្នកទុកយូរមិនប្តូរចេញ នឹងធ្វើឲ្យមេរោគងាយឆ្លងចូលទៅក្នុងរាងកាយរបស់អ្នកណាស់ ដោយធ្វើឲ្យប៉ះពាល់ដល់ស្បូនអ្នកជាខ្លាំង។ ដូចនេះ ជាធម្មតាចន្លោះពី២ទៅ៣ម៉ោង អ្នកគួរតែប្តូរសម្លីអនាម័យចេញម្តងមិនថារដូវអ្នកមកតិច ឬច្រើននោះទេ។ ប៉ុន្តែបើមកច្រើន អ្នកក៏គួរតែប្តូរមុនម៉ោងដែរទើបមិនធ្វើឲ្យប្រឡាក់ ហើយប៉ះពាល់ដល់កន្លែងសម្ងាត់របស់អ្នក៕