ថ្វីត្បិតតែការគេងថ្ងៃ ធ្វើឲ្យអ្នកម្តាយមានផ្ទៃពោះទទួលបានអត្ថប្រយោជន៍ច្រើនក៏ពិតមែន ប៉ុន្តែគួរតែប្រយ័ត្នពី២ចំណុចនេះ ទើបគុណសម្បត្តិមិនក្លាយជាផលអាក្រក់ដល់កូនក្នុងផ្ទៃ។ តើមានអ្វីខ្លះទៅ?
- អ្នកម្តាយមិនគួរគេងថ្ងៃក្រោយម៉ោង១ ឬគេងថ្ងៃលើសពីមួយម៉ោងនោះទេ ព្រោះនៅពេលដែលអ្នកគេងខុសម៉ោង ឬគេងយូរពេក នឹងធ្វើឲ្យអ្នកមានអារម្មណ៍កាន់តែហត់។ ដូចនេះ មុនម៉ោង១ថ្ងៃ អ្នកគួរតែចាប់ផ្តើមគេង ហើយមិនគេងលើសពីមួយម៉ោង ទើបមិនធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកទាំងពីរ។
- មុនពេលចូលគេងថ្ងៃ អ្នកម្តាយមិនគួរញ៉ាំអាហារដែលខ្លាញ់ពេក ឬពិសារអាហារឆ្អែតពេកទេ ព្រោះអាចធ្វើឲ្យអ្នកគេងមិនលក់ឡើយ ថែមទាំងអាចធ្វើឲ្យអ្នកឡើងទម្ងន់ជាខ្លាំង។ ជាពិសេស អ្នកគួរតែដណ្តប់ភួយស្តើងមួយទោះបីជាស្ថិតក្នុងរដូវក្តៅក៏ដោយ ទើបមិនធ្វើឲ្យសុខភាពអ្នកទ្រុឌទ្រោម៕