ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ?
ឆ្នាំជូត
ផ្ទះដែលមានឆ្នាំជូត មិនថាជានារី ឬបុរសទេ គឺមានប្រាជ្ញាខ្ពស់ណាស់។ ជាពិសេស ក៏មានទេវតាតាមថែរក្សាច្រើនផងដែរ។ ជាហេតុដែលធ្វើឲ្យជីវភាពរបស់អ្នកនឹងមិនលំបាកពិបាកដើរខ្ចីប្រាក់គេទៀតទេ។
ឆ្នាំមមី
ផ្ទះដែលមានឆ្នាំមមី ការងារភាគច្រើនអាចសម្រេចបានទាំងអស់ ថែមទាំងអាចទទួលបានផលធំផងដែរ។ ជាពិសេស ឲ្យតែអ្នកមានស្មារតីតស៊ូ នឹងអាចចំណេញបានប្រាក់ដែលចាយមិនចេះអស់នោះឡើយ។
ឆ្នាំរកា
ផ្ទះណាមានឆ្នាំរកា មុខរបរនឹងកាន់តែធ្វើកាន់តែដំណើរការបានល្អ។ ជាហេតុដែលធ្វើឲ្យអ្នកប្រមូលបានប្រាក់ចំណេញមិនចេះចប់ឡើយ។ ដូចនេះ អ្នកនឹងមិនពិបាកក្នុងការរកប្រាក់ចាយទៀតទេ៕