ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីប្រជ្រុយសំណាងរបស់នារី។ តើមាននៅត្រង់កន្លែងណាខ្លះទៅ?
ប្រជ្រុយត្រង់ថ្ងាស
ប្រជ្រុយនៅត្រង់ថ្ងាសប្រាប់ថា អ្នកជាបុគ្គលដែលមានទំនុកចិត្តខ្ពស់លើខ្លួនឯង ដោយអាចដើរទៅវិថីជោគជ័យដោយការខិតខំប្រឹងប្រែង។
ប្រជ្រុយត្រង់កណ្តាលថ្ងាស
ប្រសិនជាអ្នកមានថ្ងាសត្រង់កន្លែងនឹង អ្នកជាបុគ្គលដែលមានឱកាសច្រើនណាស់ក្នុងការចេញក្រៅប្រទេស។ ជាពិសេស អ្នកក៏ជាមនុស្សដែលរស់ដោយទំនុកចិត្តផងដែរ។
ប្រជ្រុយនៅចន្លោះចិញ្ចើម
មនុស្សស្រីដែលមានប្រជ្រុយនៅចន្លោះចិញ្ចើមនឹងមានសំណាងខ្លាំងណាស់។ ជាពិសេស គេជាបុគ្គលដែលមានប្រាជ្ញាខ្ពស់ខ្លាំង ដោយអាចសម្រេចគ្រប់ការងារ។ ក្នុងថ្ងៃអនាគត គេនឹងអាចក្លាយជាអ្នកមានដោយមិនដឹងខ្លួន។
ប្រជ្រុយនៅស្តាំ ឬឆ្វេងនៃចិញ្ចើម
នារីដែលមានចិញ្ចើមនៅកន្លែង២នេះ ពូកែក្នុងការរកលុយខ្លាំងណាស់។ ប៉ុន្តែលុយដែលរកបាននោះ ក៏ចាយទៅវិញលឿនផងដែរ។
ប្រជ្រុយនៅត្របកភ្នែកឆ្វេង ឬស្តាំ
ប្រសិនជានារីមានព្រជ្រុយនៅត្របកភ្នែកឆ្វេង ឬស្តាំ ជាមនុស្សស្រីដែលចូលចិត្តភាពស្ងប់ស្ងាត់ ហើយក៏មានប្រាជ្ញាឆ្លាតវៃផងដែរ។ ជាពិសេស ក្នុងថ្ងៃអនាគតនឹងអាចរៀបការជាមួយនឹងបុរសអ្នកមានផងដែរ។
ប្រជ្រុយនៅត្រង់ត្រចៀក
បើសិនជានារីណាមានប្រជ្រុយនៅត្រង់ត្រចៀក នឹងមានសំណាងខ្លាំងណាស់ ថែមទាំងឆ្លាត ហើយសម្រេចចិត្តបានលឿន។ ជាពិសេស គេក៏រស់ក្នុងទំនុកចិត្តខ្ពស់ផងដែរ ដោយអាចទាក់ទាញអ្នកដទៃបានច្រើនទៀតផង។
ប្រជ្រុយត្រង់កណ្តុយភ្នែក
មនុស្សស្រីណាដែលមានប្រជ្រុយត្រង់កណ្តុយភ្នែក ជាបុគ្គលដែលមានសំណាងខ្លាំង ដោយអាចក្លាយជាអ្នកមាន ហើយក៏មានមិត្តភក្តិច្រើនផងដែរ។
ប្រជ្រុយនៅក្រោម ឬជិតខ្ទង់ច្រមុះ
នារីដែលមានប្រជ្រុយត្រង់នេះ នឹងអាចរកបានលុយច្រើនណាស់។ ជាពិសេស ក្នុងជីវិតនឹងមិនចេះខ្វះលុយចាយនោះឡើយ។
ប្រជ្រុយត្រង់ថ្ពាល់
មនុស្សស្រីដែលមានប្រជ្រុយនៅថ្ពាល់នេះ នឹងអាចរាប់អានបានមិត្តភក្តិច្រើនណាស់ ហើយក៏មានអ្នកជួយឲ្យជោគជ័យច្រើនដែរ។ ប៉ុន្តែអ្នកគួរតែកែចោលទម្លាប់នៃការនិយាយដើមអ្នកដទៃ ទើបអាចជោគជ័យបានកាន់តែច្រើន។
ប្រជ្រុយត្រង់បបូរមាត់
ប្រសិនជាប្រជ្រុយនៅលើបបូរមាត់លើ នោះជានារីដែលមានភាពទាក់ទាញខ្លាំងណាស់ ដោយមានមនុស្សប្រុសជាច្រើនចោមរោមជិតខ្លួន។ ប៉ុន្តែបើប្រជ្រុយនៅបបូរមាត់ក្រោមវិញ អ្នកអាចទទួលបានជោគជ័យតាមរយៈការខិតខំប្រឹងប្រែង។
ប្រជ្រុយត្រង់ក
នារីដែលមានប្រជ្រុយត្រង់កន្លែងកនេះ ជាបុគ្គលដែលមានចិត្តអំណត់ណាស់ ថែមទាំងប្រឹងប្រែងខ្លាំងក្នុងជីវិត។ ជាពិសេស គេនឹងជ្រើសរើសបុរសដែលខ្លាំងជាងគេ ដើម្បីក្លាយជាស្វាមី។
ប្រជ្រុយត្រង់ស្មា
មនុស្សស្រីដែលមានប្រជ្រុយត្រង់នេះ ជាបុគ្គលដែលមានសុជីវធម៌ ដោយចេះគោរពមនុស្សគ្រប់រូប។ ជាពិសេស គេនឹងរកគូអនាគតដែលពូកែជាងគេ និងស្អាតបាតផងដែរ៕