ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ?
ឆ្នាំឆ្លូវ
បុគ្គលដែលកើតក្នុងឆ្នាំឆ្លូវ មានចិត្តដែលល្អ ដោយមានទេវតាទ្រព្យតាមថែរក្សាខ្លាំង។ ជាហេតុដែលធ្វើឲ្យផលចំណេញជាច្រើនរត់មកទាំងអស់។ ដូចនេះ អ្នកនឹងមានប្រាក់ចាយមិនចេះអស់ឡើយ។
ឆ្នាំរកា
អ្នកដែលកើតក្នុងឆ្នាំរកា នៅពេលដែលធ្វើរឿងល្អច្រើន នឹងមានទេវតាតាមថែរក្សាខ្លាំងណាស់។ ជាពិសេស មិនថាគេធ្វើអ្វីឡើយគឺដំណើរការបានយ៉ាងល្អទាំងអស់។ ដូចនេះ ផលដែលទទួលបាននឹងមិនចេះតិចទេ។
ឆ្នាំថោះ មនុស្សដែលកើតក្នុងឆ្នាំថោះ ចូលចិត្តជួយអ្នកដទៃណាស់។ ជាពិសេស គេមិនសូវជួបនឹងសំណាងអាក្រក់នោះទេ។ ជាហេតុដែលធ្វើឲ្យជីវភាពរស់នៅនឹងប្រែជាកាន់តែល្អទៅៗជាមិនខានឡើយ៕