ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីវិធីដែលមិនគួរប្រើក្នុងការសម្អាតកន្លែងអាថ៌កំបាំងរបស់នារី។ តើមានអ្វីខ្លះទៅ?
- អ្នកមិនគួរចេះតែប្រើផលិតផលលាងសម្អាតផ្តេសផ្តាសដោយមិនដឹងពីប្រភពពិតប្រាកដឡើយ ព្រោះក្រោយពេលដែលប្រើរួចនឹងអាចនាំយកមេរោគចូលទៅក្នុងនោះវិញទេ។ ជាហេតុដែលធ្វើឲ្យអ្នកងាយប្រឈមនឹងបញ្ហារោគស្ត្រីខ្លាំងណាស់។
- អ្នកមិនគួរប្រើសាប៊ូដុំ ឬសាប៊ូងូតទឹកមកលាងសម្អាតផ្នែកខាងក្រោមឡើយ ព្រោះវាអាចបំផ្លាញដំណើរការរបស់វាបាន។ ជាពិសេស វាក៏អាចធ្វើឲ្យអ្នកប្រឈមនឹងបញ្ហារោគស្ត្រីផ្សេងៗផងដែរ។
- មុនពេលដែលអ្នកប្រើទឹកបាញ់លាងសម្អាតផ្នែកខាងក្រោម អ្នកគួរតែបាញ់ទឹកមួយចំនួនចេញសិន ដើម្បីឲ្យមេរោគក្នុងក្បាលបាញ់នោះចេញអស់ ទើបអាចបន្តបាញ់លាងសម្អាតផ្នែកខាងក្រោមបាន។ ដូចនេះ មេរោគផ្សេងៗនឹងមិនចូលដោយងាយនោះទេ៕