ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរបៀបក្នុងការធ្វើឲ្យកូនឆាប់ចូលគេង មិនរករឿងច្រើន។ តើមានអ្វីខ្លះទៅ?
- ពេលដែលកូនចូលដល់ដំណាក់កាល៣ខែឡើងដល់៦ខែ ជាពេលដែលអ្នកគួរតែកំណត់ពេលឲ្យគេគេងវិញហើយ ដោយមិនមែនមើលថាគេហត់ ឬងងុយគេង ទើបឲ្យគេគេងទេ។ មានន័យថា កូនក្នុងដំណាក់កាលនេះ ក្នុងមួយយបើត្រូវគេងឲ្យគ្រប់១០ម៉ោង។ ដូចនេះ ប្រសិនជាអ្នកចង់ឲ្យកូនក្រោកឡើងក្នុងម៉ោង៨ព្រឹក នោះម៉ោង១០ អ្នកគួរតែលួងកូនឲ្យចូលគេង។ នៅពេលដែលអ្នកធ្វើបែបនេះរាល់ថ្ងៃ កូននឹងដឹងពីពេលវេលាគេងរបស់គេ ដោយដល់ម៉ោង១០ គេនឹងអាចងាយស្រួលចូលគេងជាមិនខានឡើយ។
- ចំណែកក្នុងពេលថ្ងៃ អ្នកគួរតែបែងចែកពេលវេលាឲ្យបានត្រឹមត្រូវ ទើបមិនប៉ះពាល់ដល់ម៉ោងចូលគេងពេលយប់។ ហើយការបែងចែកនេះ អ្នកត្រូវតែធ្វើយ៉ាងណាឲ្យគេគេងបានយូរ ទើបល្អចំពោះការលូតលាស់របស់កូន។
- មុនពេលដែលអ្នកឲ្យកូនចូលគេង អ្នកគួរតែងូតទឹកឲ្យកូន ហើយម៉ាស្សាឲ្យគេ បន្ទាប់មកថើបគេ ដើម្បីឲ្យកូនអាចគេងលក់បានស្រួល និងស្ងប់៕