សម្រាប់មនុស្សដែលមានសុខភាពល្អ តែងតែបត់ជើងធំមួយថ្ងៃម្តងនៅពេលព្រឹក ដើម្បីបញ្ចេញកាកសំណល់ចាស់ ។ តែផ្ទុយទៅវិញ បើលោកអ្នកមិនបានបត់ជើងធំនៅពេលព្រឹក នោះអ្នកអាចប្រឈមនឹងបញ្ហាសុខភាពជាច្រើនដូចជា កើនឡើងជាតិពុលក្នុងរាងកាយ ហើមពោះ និងខូចប្រព័ន្ធរំលាយអាហារជាដើម។ ប្រសិនអ្នកកំពុងតែជួបការលំបាកបត់ជើងធំ លោកអ្នកអាចអនុវត្តតាមវិធីដូចខាងក្រោម៖
១.ធ្វើលំហាត់ប្រាណពេលព្រឹក
ការធ្វើលំហាត់ប្រាណនៅពេលព្រឹក អាចធ្វើឲ្យសាច់ដុំក្នុងខ្លួនរបស់អ្នកមានចលនា ដែលអាចជំរុញឲ្យពោះវៀនងាយនឹងបញ្ចេញកាកសំណល់ចេញឲ្យអស់។
២.ឧស្សាហ៍ឈរ
អ្នកធ្វើការងារភាគច្រើន តែងតែអង្គុយជាច្រើនម៉ោង ដោយមិនបានដើរទៅណាសោះ។ ទម្លាប់បែបបានឲ្យមានបញ្ហាក្នុងបត់ជើងធំ ដោយសារចលនាពោះវៀន មានភាពយឺតយាវ ហើយបង្កទៅជាទល់លាមក។ ដូច្នេះអ្នកត្រូវឧស្សាហ៍ក្រោកឈរដើរ ទោះជារវល់យ៉ាងណាក៍ដោយ គឺដើម្បីសុខភាពល្អ។
៣.ផឹកទឹកក្រូចឆ្មារ
ទម្លាប់ផឹកទឹកក្រូចឆ្មាក្តៅឧណ្ឌៗមួយកែវនៅពេលព្រឹក អាចធ្វើឲ្យអ្នកបត់ជើងធំបានស្រួល ព្រោះវីតាមីន C របស់ក្រូចឆ្មារធ្វើឲ្យលាមកទន់ងាយបត់ជើងធំ៕