សក់ស្កូវគឺជាលក្ខណៈទូទៅនៃការវិវឌ្ឍទៅរកភាពចាស់ ប៉ុន្ដែប្រសិនបើសក់របស់អ្នកចាប់ផ្ដើមស្កូវនៅពេលដែលអ្នកនៅក្មេងវិញវាជាសញ្ញាអ្វី ? សក់ស្កូវមុនអាយុអាចជាសញ្ញាបង្ហាញពីបញ្ហាសុខភាពជាច្រើនដែលអ្នកមិនគួរមើលរំលងនោះឡើយ ។
វាចាំបាច់ណាស់ក្នុងការដឹងពីមូលហេតុនៃការប្រែប្រួលនេះដើម្បីការពារការបំផ្លាញដល់រាងកាយអ្នក ។ នៅក្នុងអត្ថបទខាងក្រោមនេះយើងបានរៀបរាប់អំពីមូលហេតុមួយចំនួននៃការមានសក់ស្កូវមុនអាយុ ។ ដូច្នេះសូមអានអត្ថបទខាងក្រោមដើម្បីដឹងពីមូលហេតុនៃការមានសក់ស្កូវមុនអាយុ ។
១-ជំងឺបេះដូង
ការស្រាវជ្រាវបានបង្ហាញថា សក់ស្កូវមុនអាយុមានការទាក់ទងជាមួយនឹងហានិភ័យខ្ពស់នៃជំងឺបេះដូង ។ វាមិនបង្ហាញរោគសញ្ញាច្រើនទេនៅដំណាក់កាលដំបូង ដូច្នេះហើយអ្នកមិនគួរព្រងើយកន្តើយនឹងសញ្ញាទាំងនេះទេ ។ ជំងឺបេះដូងនេះនឹងបង្ហាញឱ្យអ្នកដឹងតាមរយៈសក់ស្កូវនៅអាយុជាង២០ឆ្នាំរបស់អ្នក ។
២-ការជក់បារី
ការជក់បារីអាចបណ្តាលឱ្យស្បែករបស់អ្នកចាស់ជាងវ័យ ហើយវាអាចប៉ះពាល់ចំពោះស្បែកក្បាលរបស់អ្នកផងដែរ ។ ការជក់បារីអាចប៉ះពាល់ដល់ឫសសក់ ។ ការជក់បារីក៏មានការទាក់ទងជាមួយនឹងការមានសក់ស្កូវមុនអាយុ៣០ឆ្នាំ ។
៣-ភាពតានតឹងរ៉ាំរ៉ៃ
ការសិក្សាជាច្រើនបាននិយាយអំពីការទាក់ទងរវាងភាពតានតឹង និងសក់ស្កូវមុនអាយុ ។ ការស្រាវជ្រាវបានបង្ហាញថា ឫសសក់ទំនងជាចុះខ្សោយនៅពេលប្រឈមនឹងបញ្ហាតានតឹងរ៉ាំរ៉ៃ ។
នេះគឺជាមូលហេតុចម្បងមួយនៃការមានសក់ស្កូវមុនអាយុ ។
៤-កង្វះវីតាមីន
កង្វះវីតាមីន B១២ អាចបណ្តាលឱ្យសក់ប្រែទៅជាស្កូវកាន់តែលឿន ។ ប្រភពដ៏ល្អបំផុតនៃវីតាមីនD គឺស៊ុត ផលិតផលទឹកដោះគោ សាច់ ត្រី និងបសុបក្សី ។
៥-អតុល្យភាពអ៊័រម៉ូន
ការប្រែប្រួលអ៊័រម៉ូន ឬអតុល្យភាពអ៊័រម៉ូនអាចបណ្តាលឱ្យកើតស្ថានភាពនេះ ។ រាល់ការប្រែប្រួលអ៊័រម៉ូនដូចជាការប្រែប្រួលដែលកើតមានឡើងអំឡុងពេលមានផ្ទៃពោះអាចបណ្តាលឱ្យសក់ស្កូវមុនអាយុ ។ នេះក៏ជាមូលហេតុចម្បងមួយក្នុងចំណោមហេតុផល សំខាន់ៗជាច្រើនដែលធ្វើឱ្យសក់ស្កូវមុនអាយុ ៕