ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីអាហារដែលគួរតែចៀសទើបជាតិស្ករក្នុងរាងកាយអ្នកមិនឡើងខ្ពស់។ តើមានអ្វីខ្លះទៅ?
- អាហារដែលបំពងខ្លាញ់ទាំងឡាយ អ្នកគួរតែកុំបរិភោគឲ្យសោះ ព្រោះវាមានផ្ទុកជាតិខ្លាញ់ខ្ពស់ ដោយញ៉ាំយូរទៅ នឹងងាយធ្វើឲ្យជាតិស្ករក្នុងរាងកាយឡើងខ្ពស់ណាស់។ ជាហេតុដែលធ្វើឲ្យអ្នកអាចប្រឈមនឹងជំងឺទឹកនោមផ្អែម។ ជាពិសេស អ្នកក៏អាចឡើងទម្ងន់ខ្លាំងដោយមិនដឹងខ្លួនផងដែរ។
- ភេសជ្ជៈដែលមានផ្ទុកជាតិស្ករខ្ពស់ទាំងឡាយក៏អ្នកគួរតែចៀសកុំញ៉ាំច្រើនផងដែរ ព្រោះនៅពេលដែលអ្នកផឹកកាន់តែច្រើន ជាតិស្ករនឹងឡើងកាន់តែខ្ពស់។ ជាហេតុដែលធ្វើឲ្យយូរទៅអ្នកនឹងប្រឈមជំងឺទឹកនោមផ្អែម។ ដូចនេះ អ្នកគួរតែកុំញ៉ាំឲ្យសោះប្រសិនជាអាច។
- សាច់ដែលមានខ្លាញ់ច្រើន និងគ្រឿងក្នុងសត្វ អ្នកមិនគួរពិសារច្រើននោះទេ ព្រោះវាអាចធ្វើឲ្យអ្នកលើសជាតិខ្លាញ់។ នៅពេលដែលលើសយូរទៅ នឹងធ្វើឲ្យអ្នកប្រឈមនឹងជំងឺទឹកនោមផ្អែមដោយមិនដឹងខ្លួន។ ដូចនេះ អ្នកគួរតែគិតឲ្យបានច្បាស់មុននឹងបរិភោគសាច់ទាំងនេះ៕