ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីនោម៣ប្រភេទដែលអ្នកក្រលៀនមិនល្អអាចមាន។ តើមានអ្វីខ្លះទៅ?
- នៅពេលដែលអ្នកបត់ជើងតូចរួច ឃើញក្នុងនោមមានឈាម ឬសរសៃឈាម អ្នកគួរតែប្រយ័ត្នឲ្យបានខ្ពស់ពីសុខភាពក្រលៀនរបស់អ្នក ដោយគួរតែទៅពិនិត្យមើលជាបន្ទាន់ ទើបអាចព្យាបាលបានទាន់ពេលវេលា។
- នៅពេលដែលទឹកនោមរបស់អ្នកមានពពុះ ដោយពពុះនោះមិនងាយរសាត់បាត់បាត់អស់ មើលទៅដូចជាស្រាបៀរ អ្នកគួរតែប្រយ័ត្នពីក្រលៀន។ ដូចនេះ អ្នកគួរតែទៅមន្ទីរពេទ្យពិនិត្យឲ្យបានច្បាស់លាស់ ទើបមិនប្រឈមគ្រោះថ្នាក់ខ្ពស់។
- ប្រសិនជាអ្នកមិនបានផឹកទឹកច្រើន តែយប់ឡើងបែរជាក្រោកឡើងមកនោមញឹកញាប់ ដោយលើសពី៣ដងក្នុងរយៈពេលយូរ អ្នកគួរតែប្រយ័ត្នពីសុខភាពក្រលៀន ព្រោះវាកំពុងតែប្រឈមនឹងបញ្ហាហើយ៕