ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ?
ឆ្នាំខាល
បុគ្គលឆ្នាំខាល ជាមនុស្សដែលប្រឹងប្រែងតាំងពីតូច ដោយមិនងាយបោះបង់ចោលអ្វីឡើយ។ ជាពិសេស សមត្ថភាពនៃការបំពេញការងាររបស់គេក៏មិនធម្មតាដែរ។ ជាហេតុដែលធ្វើឲ្យគេអាចងាយក្នុងការរកប្រាក់។ ដូចនេះ អនាគតរបស់គេនឹងមិនធម្មតាឡើយ។
ឆ្នាំវក
បុគ្គលឆ្នាំវក មានខួរក្បាលដែលឆ្លាត ថែមទាំងមានលាភដែលល្អ ធ្វើឲ្យគេមិនយូរ មិនឆាប់ទេ នឹងអាចចំណេញបានប្រាក់។ ដូចនេះ អ្នកគួរតែក្តាប់ឲ្យជាប់នូវឱកាសគ្រប់យ៉ាង ទើបទ្រព្យធំអាចចូលមករកអ្នកបាន។
ឆ្នាំរោង
បុគ្គលឆ្នាំរោងវិញ ជាបុគ្គលដែលមានសមត្ថភាពខ្ពស់ក្នុងការចំណេញបានប្រាក់ចូលមកតាំងពីដើម ដោយមិនថាមានឧបសគ្គអ្វីទេ គេសុទ្ធតែអាចជម្រះបានទាំងអស់។ ជាពិសេស ឱកាសនៃការជោគជ័យក្នុងពេលចាស់ទៅគឺកាន់តែខ្ពស់ ដោយធ្វើឲ្យគេអាចចំនេញបានទ្រព្យធំចូលមកក្នុងជីវិតបាន៕