ក្រោយពេលដែលទទួលរងការលំបាក និងភ្លក់រសជាតិល្វីង ជូរចត់រួច ទើបដឹងពីអត្ថន័យពិតនៃការមានបាន។ ដូចនេះខាងក្រោមនេះយើងខ្ញុំនឹងបង្ហាញអ្នកពីឆ្នាំទាំង៣ដែលអាចមានសំណាងក្លាយជាអ្នកមានបាន។ តើមានឆ្នាំណាខ្លះទៅ?
ឆ្នាំរោង
អ្នកដែលកើតនៅឆ្នាំនេះជាមនុស្សដែលមានចរិតល្អ ថែមទាំងជាមនុស្សដែលមិនឱនក្បាលធ្វើរឿងដែលក្បត់នឹងមនសិកាដើម្បីទទួលបានទ្រព្យច្រើនឡើយ។ គេជាមនុស្សដែលមានសមត្ថភាពខ្ពស់ក្នុងការងារ ឬមុខរបរ។ ម្យ៉ាងទៀតទោះបីជាក្រយ៉ាងណា ក៏គេប្រើបញ្ញាដើម្បីក្លាយជាអ្នកមានដែរ។ ជាពិសេសគេនឹងមានអ្នកតាមជួយច្រើន ជាហេតុដែលអាចដឹកនាំគេឲ្យដើរទៅកាន់ផ្លូវដែលល្អ ហើយមានបាននៅថ្ងៃណាមួយជាមិនខានឡើយ។
ឆ្នាំមមី
ទោះបីជាជីវភាពលំបាកយ៉ាងណាក៏ដោយ ក៏គេមិនបោះបង់ខ្លួនឯងដែរ។ នៅវ័យកណ្តាលនឹងមានអ្នកតាមជួយ ជាហេតុដែលអាចនាំលាភដល់អ្នកបាន។ ប៉ុន្តែអ្នកគួរតែកែចោលចរិតដែលធ្វើអ្វីប្រញាប់ ហើយមិនគិត ទើបអ្នកមានអនាគតដ៏ភ្លឺស្វាងមួយ។
ឆ្នាំរកា
អ្នកដែលកើតនៅឆ្នាំនេះមានការរៀនសូត្រខ្លាំងក្លា។ ក្រោយពេលដែលបញ្ចប់ការសិក្សា គេនឹងអាចចាប់ផ្តើមជីវិតថ្មីមួយ ដោយអាចមានឱកាសឡើងឋានៈ និងប្រាក់ខែ។ ទោះបីជាបុគ្គលិក ក៏មានឱកាសក្លាយជាអ្នកមានដែរ៕