ប្រសិនជាសម្ពាធឈាមរបស់អ្នកម្តាយតែងឡើងខ្ពស់ក្នុងពេលមានផ្ទៃពោះ។ តើអ្នកម្តាយគួរតែធ្វើបែបណាទៅ?
- អ្នកម្តាយគួរតែទៅពិនិត្យនៅមន្ទីរពេទ្យឲ្យបានទៀងទាត់ ដោយមិនគួរមិនខ្វល់ខ្វាយ ហើយមិនទៅធ្វើការពិនិត្យសុខភាពនោះទេ ព្រោះពេលដែលសម្ពាធឈាមអ្នកឡើងដោយមិនដឹងខ្លួន នឹងធ្វើឲ្យអ្នក ព្រមទាំងកូន សុទ្ធតែប្រឈមមុខនឹងគ្រោះថ្នាក់ទាំងអស់។
- អ្នកម្តាយគួរតែកែប្រែទម្លាប់រស់នៅរបស់ខ្លួន ដោយគួរតែរក្សាអារម្មណ៍ឲ្យសប្បាយ ព្រោះការធ្វើបែបនេះ អាចជួយគ្រប់គ្រងសម្ពាធឈាមរបស់អ្នកឲ្យមានលក្ខណៈនឹងនរ មិនងាយឡើងខ្ពស់នោះទេ។ ជាពិសេស អ្នកម្តាយគួរតែសម្រាកឲ្យបានគ្រប់គ្រាន់ គេងឲ្យបានគ្រប់ មិនញ៉ាំប្រៃពេក ដោយពិសារបន្លែ និងផ្លែឈើឲ្យបានច្រើន ទើបអាចការពារមិនឲ្យសម្ពាធឈាមរបស់អ្នកឡើងខ្ពស់៕