មុនពេលដែលអ្នកងូតទឹក អ្នកមិនគួរធ្វើរឿងទាំងឡាយខាងក្រោមនេះឡើយ ទើបមិនប៉ះពាល់ដល់សុខភាពរបស់អ្នក។ តើមានអ្វីខ្លះទៅ?
- អ្នកមិនគួរប្រើសាប៊ូច្រើនពេកឡើយ ព្រោះវាមានផ្ទុកសារធាតុដែលអាចធ្វើឲ្យប៉ះពាល់ដល់ស្បែករបស់អ្នក។ ដូចនេះ ស្បែកអ្នកនឹងងាយប្រតិកម្ម និងស្ងួតខ្លាំង។
- អ្នកមិនគួរងូតទឹកមុនចូលគេងនោះទេ មានន័យថាអ្នកមិនគួរងូតទឹកភ្លាម ហើយចូលគេងភ្លាមនោះទេ ព្រោះវាអាចធ្វើឲ្យអ្នកពិបាកគេងលក់ខ្លាំងណាស់។ ដូចនេះ អ្នកគួរតែងូតមុនចូលគេងចំនួន២ម៉ោង ទើបមិនប៉ះពាល់ដល់សុខភាព និងដំណេករបស់អ្នក។
- អ្នកមិនគួរងូតទឹកមុនពេលញ៉ាំអាហារពេលព្រឹកឡើយ ព្រោះវាអាចធ្វើឲ្យជាតិស្ករក្នុងខ្លួនអ្នកធ្លាក់ចុះ ដោយធ្វើឲ្យអ្នកអាចកើតមានអាការៈវិលមុខបាន។ ដូចនេះ អ្នកគួរតែងូតក្រោយពិសារអាហារពេលព្រឹកហើយចំនួនកន្លះម៉ោង ទើបសុខភាពរបស់អ្នកមិនជួបនឹងបញ្ហា។
- ក្រោយពេលដែលអ្នកបរិភោគឆ្អែតហើយភ្លាម អ្នកមិនគួរទៅងូតទឹកភ្លាមនោះទេ ព្រោះវាអាចរារាំងមិនឲ្យក្រពះអ្នករំលាយអាហារបានល្អឡើយ។
- អ្នកមិនគួរប្រើកម្លាំងខ្លាំងក្នុងការដុសខ្លួននោះទេ ព្រោះអាចប៉ះពាល់ដល់ស្បែករបស់អ្នកជាខ្លាំង។ ដូចនេះ អ្នកគួរតែប្រយ័ត្នក្នុងការងូតទឹក ដោយមិនគួរធ្វើឲ្យស្បែកអ្នកខូចឡើយ៕