ពីមួយឆ្នាំទៅមួយឆ្នាំ ជំងឺថ្លើមកំពុងតែកើនឡើងយ៉ាងខ្លាំង។ យោងទៅតាមស្ថិតិជាតិរបស់ប្រទេសអង់គ្លេស បានឲ្យដឹងថា ជំងឺថ្លើមត្រូវបានជាប់ចំណាត់ថា្នក់ធ្វើឲ្យមនុស្សស្លាប់ច្រើនបំផុតលំដាប់ទី៥ ។
យ៉ាងណាមិញ ថ្លើមរបស់មនុស្សយើងមានមុខងារសំខាន់ៗច្រើនណាស់ដូចជា លាងសម្អាតឈាម ផលិតប្រូតេអ៊ីនសំខាន់ៗដែលរាងកាយត្រូវការ ផលិតកូឡេស្តេរ៉ុល សម្រួលដល់ការផ្គត់ផ្គង់ថាមពល សម្រួលដល់តុល្យភាពអ័រម៉ូន ។ល។
មូលហេតុធ្វើឲ្យថ្លើមខូចខ្លាំងបំផុតមានច្រើនណាស់ដូចជា ជំងឺដំណរពូជ ជំងឺក្រិនថ្លើម និងការប៉ះពាល់នឹងសារធាតុពុលរយៈពេលយូរជាដើម ។ ដូច្នេះកាលណាថ្លើមដែលកំពុងតែជួបវិបត្តិហើយ វានឹងស្តែងចេញជាអាការៈដូចខាងក្រោមនេះ ៖
1. អស់កម្លាំង
2. ស្បែកស្ងួត ឬរលាក
3. ឈឺក្នុងពោះ
4. ក្អួត ឬចង្អោ
5. មានស្នាមជាំលើស្បែក
6. ហើមក្នុងពោះ
7. ស្បែក និងភ្នែកទៅជាលឿង
អ្វីដែលជាដំណឹងល្អនោះគឺថា ថ្លើមគឺជាសរីរាង្គដែលមានភាពសម្របខ្លួនខ្ពស់មួយនៅពេលវាត្រូវបានព្យាបាល ហើយក៏អាចជាសះដោយខ្លួនឯងបានដែរ។ យ៉ាងណាមិញ យកល្អគួរតែពិគ្រោះជាមួយគ្រូពេទ្យជាមុនសិនបើសិនជាអ្នកសម្គាល់ឃើញថាមានអាការៈទាំងអស់ខាងលើនេះកើតឡើងជាប់រហូត៕