ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ?
ឆ្នាំវក
នារីដែលកើតក្នុងឆ្នាំវក ជាប្រពន្ធដែលអាចនាំមហាទ្រព្យជូនស្វាមីច្រើនណាស់។ ជាពិសេស គេក៏អាចជួយមុខរបររបស់ស្វាមីឲ្យរីកចម្រើនខ្លាំងផងដែរ។ ជាហេតុដែលធ្វើឲ្យក្រដាសប្រាក់ចូលមកយ៉ាងខ្លាំង។
ឆ្នាំមមី
មនុស្សស្រីដែលកើតក្នុងឆ្នាំមមី មិនថាស្វាមីជួបនឹងបញ្ហា ឬឧបសគ្គធំយ៉ាងណាទេគឺគេអាចជួយពីក្រោយបានទាំងអស់។ ជាពិសេស ក៏អាចនាំបានលាភធំជូនប្តីច្រើនផងដែរ។ ជាហេតុដែលធ្វើឲ្យគ្រួសារជួបតែសុភមង្គលតែម្តង។
ឆ្នាំរោង
នារីដែលកើតក្នុងឆ្នាំរោង ជាភរិយាដែលអាចជួយការងាររបស់ស្វាមីទទួលបានជោគជ័យ។ ជាពិសេស ក៏អាចជួយកើបបានប្រាក់ចំណេញខ្ពស់ផងដែរ។ ជាហេតុដែលធ្វើឲ្យលុយរាប់ឡើងទន់ដៃម៉ង៕