ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីវិធីកំចាត់មុនលើមុខរបស់អ្នកបាន។ តើមានអ្វីខ្លះទៅ?
- មុនដែលកើតលើមុខតែងតែបណ្តាលមកពីសម្ពាធខ្លាំងពេក និងអារម្មណ៍មិននឹងនរ។ ដូចនេះ ប្រសិនជាមិនឲ្យមុនរត់មកលើមុខរបស់អ្នក គួរតែបន្ធូរអារម្មណ៍ខ្លះ ទើបមុខអ្នកស្អាតខ្លាំងមិនឡើងមុន។
- អ្នកគួរតែព្យាយាមលុបមុខឲ្យបាន៣ដងក្នុងមួយថ្ងៃ។ ជាពិសេស ក្នុងរដូវក្តៅ ពេលដែលអ្នកបែកញើសច្រើន គួរតែឧស្សាហ៍លុបមុខផងដែរ ទើបមិនធ្វើឲ្យឡើងប្រេងពេញមុខ ដោយធ្វើឲ្យងាយឡើងមុន។
- នៅពេលដែលអ្នកតែងតែចូលគេងយប់ជ្រៅ នឹងធ្វើឲ្យអ្នកងាយកើតមុនណាស់។ ដូចនេះ អ្នកមិនគួរចូលគេងយប់ជ្រៅពេកទេ ហើយត្រូវតែហាត់ប្រាណឲ្យបានទៀងទាត់ទើបអាចការពារមិនឲ្យមុនឡើងលើមុខបាន។
- ការតែងតែញ៉ាំហិរ នឹងធ្វើឲ្យមុខអ្នកឡើងមុនលឿនណាស់។ ដូចនេះ អ្នកគួរតែកាត់បន្ថយក្នុងការពិសារអាហារដែលហិរ ព្រមទាំងញ៉ាំបន្លែ និងផ្លែឈើឲ្យបានច្រើន ទើបអាចការពារស្បែកអ្នកមិនឲ្យមានមុនឡើយ៕