ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីទម្លាប់មិនល្អមួយចំនួនដែលធ្វើឲ្យអ្នកមិនងាយមានផ្ទៃពោះ។ តើមានអ្វីខ្លះទៅ?
- ប្រសិនជាអ្នករួមភេទក្នុងពេលកំពុងមករដូវ វានឹងអាចនាំយកមេរោគជាច្រើនចូលទៅក្នុង។ ជាហេតុដែលធ្វើឲ្យអ្នកងាយប្រឈមនឹងរោគស្ត្រី ហើយមិនងាយក្នុងការពរពោះឡើយ។
- នៅពេលដែលអ្នកតែងតែទៅយកកូនចេញ ក៏ជាកត្តាធ្វើឲ្យអ្នកពិបាកក្នុងការមានកូនក្នុងថ្ងៃក្រោយដែរ។ ដូចនេះ អ្នកគួរតែប្រុងប្រយ័ត្នឲ្យបានខ្ពស់ មិនគួរតែងតែធ្វេសប្រហែសធ្វើឲ្យខ្លួនមានកូនក្នុងពេលដែលអ្នកចង់មាននោះទេ។
- សម្ពាធរបស់អ្នកកាន់តែខ្លាំង អត្រាក្នុងការមិនមានកូនកាន់តែខ្ពស់។ ដូចនេះ មិនថាសម្ពាធមកពីផ្លូវណាខ្លះទេ អ្នកគួរតែរៀនចេះទម្លាក់ចុះ ដោយមិនគួរយកមកស្ពាយតាមខ្លួនរហូតនោះទេ ទើបអាចមានកូនជាទីស្រឡាញ់បាន។
- នារីដែលមានទម្លាប់ជក់បារីក្នុងរយៈពេលយូរ នឹងធ្វើឲ្យអ្នកពិបាកក្នុងការមានផ្ទៃពោះណាស់។ ជាពិសេស ប្រសិនជាអ្នកមានក៏ងាយប្រឈមនឹងបញ្ហាបាត់បង់ដែរ។ ដូចនេះ បើយកល្អអ្នកគួរតែកុំជក់បារី ទើបមិនប៉ះពាល់សល់សុខភាពខ្លាំង៕