ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ?
ឆ្នាំរោង
ប្រសិនជាអ្នកជាបុរសដែលកើតក្នុងឆ្នាំរោង ក្រោយអាយុ៣០ នឹងមានមុខរបរជារបស់ខ្លួន។ បើអ្នកជាមនុស្សស្រី ក្រោយអាយុនេះ ក៏អាចទទួលបានប្រាក់ចំណេញខ្ពស់ពីមុខរបរផងដែរ។ ដូចនេះ លុយនឹងហូរចូលដូចជាទឹកអញ្ចឹង។
ឆ្នាំម្សាញ់
បើអ្នកជានារីឆ្នាំម្សាញ់ នោះខួរក្បាលអ្នកនឹងឆ្លាតខ្លាំងណាស់ ដោយអាចរកបានលុយច្រើន។ ជាពិសេស ក្រោយការរួច នឹងអាចនាំលាភធំជូនស្វាមីផងដែរ។ ដូចនេះ ក្រដាសប្រាក់ដែលចូលមកនឹងចូលហើយចូលទៀត។
ឆ្នាំកុរ
មិនថាអ្នកជាបុរស ឬនារីទេ បើកើតក្នុងឆ្នាំកុរ ធ្វើការអ្វីក៏ម៉ត់ចត់ខ្លាំងដែរ។ ជាពិសេស គេអាចពុះពារបានគ្រប់ឧបសគ្គ មិនងាយបោះបង់ចោលអ្វីឡើយ។ ដូចនេះ ផលដែលរកបាននឹងធំទៅៗជាមិនខានឡើយ៕