ការលើសទម្ងន់បង្កើនហានិភ័យនៃការស្លាប់មុនអាយុ។ទោះជាយ៉ាងណាក៏ដោយកត្តាដែលអាចធ្វើឲ្យឡើងទម្ងន់ត្រូវបានគេរកឃើញនៅក្នុងទម្លាប់នៅពេលល្ងាចរបស់មនុស្សគ្រប់រូប។
ខាងក្រោមនេះជាកំហុសមួយចំនួនមុនពេលចូលគេង ដែលជាហេតុផលនាំឱ្យឡើងទម្ងន់៖
- ញ៉ាំអាហារពេលយប់ជ្រៅ
យោងតាមការសិក្សាបានដាស់តឿនយើងថាការញ៉ាំអាហារនៅពេលយប់ជ្រៅធ្វើឲ្យឡើងទម្ងន់។លើសពីនេះទៀតវាអាចបង្កើនកូលេស្តេរ៉ុលកម្រិតអាំងស៊ុយលីននិងជះឥទ្ធិពលជាអវិជ្ជមានដល់អ័រម៉ូនរបស់យើង។
- ញ៉ាំកាហ្វេនៅពេលយប់
ញ៉ាំកាហ្វេនៅពេលយប់ធ្វើឱ្យប៉ះពាល់ដល់ដំណេក ដូចនេះអ្នកគួរតែទទួលទានកាហ្វេរយៈពេល៦ ម៉ោងមុនពេលចូលគេង។
អ្នកវិទ្យាសាស្ត្រក៏ពន្យល់ដែរថានៅក្នុងកាហ្វេមានជាតិអាស៊ីតក្លូរីនដែលអាចធ្វើឲ្យយើងឡើងទម្ងន់ផងដែរ។ សូមព្យាយាមទទួលទានទឹកក្តៅជំនួសកាហ្វេវិញទើបល្អ។
- គេងមិនបានគ្រប់គ្រាន់
ដើម្បីមានសុខភាពល្អគួរគេងប្រហែល ៧-៨ ម៉ោងក្នុងមួយយប់ ប៉ុន្តែប្រសិនបើអ្នកគេងតិចជាងនេះជារៀងរាល់ថ្ងៃនោះអាចធ្វើឲ្យអ្នកមានបញ្ហាសុខភាពជាច្រើន។ ការសិក្សាបានបង្ហាញថាការគេងមិនលក់មានទំនាក់ទំនងនឹងការផ្លាស់ប្តូរអវិជ្ជមាននៃការរំលាយអាហារ។
- កង្វះលំហាត់ប្រាណ
លំហាត់ប្រាណនិងសកម្មភាពរាងកាយដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្រកទម្ងន់ព្រោះវាជួយបង្កើនការរំលាយអាហារ និងការដុតកាឡូរីរបស់អ្នក។
ការអនុវត្តលំហាត់ប្រាណជារឿងចាំបាច់ជារៀងរាល់ថ្ងៃ ដូច្នេះប្រសិនបើអ្នកដើរប្រហែល ១៥នាទីជារៀងរាល់ថ្ងៃ អ្នកនឹងដុតកាឡូរីចំនួន ១០០ ។
- ការប្រើប្រាស់ឧបករណ៍អេឡិចត្រូវនិចនៅពេលយប់
ឧបករណ៍ទាំងនេះរំខានដល់ការផលិតមេឡានីនដែលជាអរម៉ូនដែលទទួលខុសត្រូវក្នុងការគ្រប់គ្រងវដ្តនៃការគេង។ ជំនួសឱ្យការលេងទូរស័ព្ទមុនពេលចូលគេង សូមជ្រើសរើសការអានសៀវភៅ ឬស្តាប់តន្ត្រីបែបមនោសញ្ចេតនា។
ការសិក្សាបានបញ្ជាក់ថាការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិចដែលបញ្ចេញពន្លឺពណ៌ខៀវមុនពេលគេងគឺផ្សារភ្ជាប់ទៅនឹងការគេងមិនលក់និងការឡើងទម្ងន់ជាយថាហេតុ។
- មិនក្រោកពីព្រលឹម
ជឿឬមិនជឿអ្នកស្រាវជ្រាវនិយាយថាមនុស្សដែលក្រោកឡើងនៅពេលព្រឹកស្រូបពន្លឺព្រះអាទិត្យមានសន្ទស្សន៍ម៉ាសរាងកាយទាបជាងអ្នកដែលថ្ងៃហើយបានក្រោក។ ដូច្នេះក្រោកពីព្រលឹមហើយចេញទៅរត់ហាត់ប្រាណនៅពេលព្រឹក!
- ពណ៌ដែលនៅជុំវិញអ្នកមិនត្រឹមត្រូវ
ពណ៌ខៀវជួយជំរុញការសំរាកលំហែ ដូច្នេះធ្វើឲ្យអ្នកគេងលក់ស្រួល។ វាក៏ជាពណ៌ដែលបំបាត់ចំណង់អាហារផងដែរ។ ទន្ទឹមនឹងនេះពណ៌ដូចជាពណ៌ក្រហម ឬទឹកក្រូចធ្វើឱ្យអ្នកមានអារម្មណ៍ថាមានថាមពល និងឃ្លាន។
ដូច្នេះអ្នកអាចពិចារណាឡើងវិញនូវពណ៌នៃបន្ទប់គេងរបស់អ្នកចាប់ពីពេលនេះតទៅ៕