ជំងឺក្រួសក្នុងតម្រងនោមត្រូវបានបង្កើតឡើងដោយតម្រងនោមផ្ទាល់តែម្តង។ បើសិនជាក្រួសនៅក្នុងតម្រងនោម ជាទូទៅវាមិនបង្កជាការឈឺចាប់អ្វីឡើយ។ ប៉ុន្តែនៅពេលវាចេញពីតម្រងនោម ហើយដល់កន្លែងផ្សេងៗទៀតនៃផ្លូវទឹកមូត្រដូចជា បង្ហូរនោមពីតម្រងនោមទៅប្លោកនោម, ឬបង្ហួរនោម បូករួមនឹងចលនារបស់វាទៀតនោះ ទើបអាចបង្កជារោគសញ្ញាបាន។
• បើសិនជាក្រួសនោះតូច ទំនងជាមិនមានរោគសញ្ញាអ្វីឡើយ
• ការឈឺចាប់នឹងកើតមានភ្លាមៗ និងធ្ងន់ធ្ងរទៅៗ ហើយការឈឺនោះមានលក្ខណៈដូចជារលក។ ក្រួសប្រហែលជាធ្វើឲ្យឈឺខ្នង, ចំហៀងពោះ, គ្រលាន ឬប្រដាប់ភេទខ្លាំង។ អ្នកដែលធ្លាប់មានជំងឺក្រួសនៅតម្រងនោមច្រើនតែប្រាប់ឲ្យដឹងថា ពួកគេមិនដែលឈឺចាប់ខ្លាំងដូចកើតជំងឺនេះទេ។
• មានអារម្មណ៍ថាមិនស្រួលក្នុងក្រពះ (ចង្អោរ និងក្អួត)
• មានឈាមក្នុងទឹកនោម ដែលអាចកើតឡើងទាំងជាមួយក្រួសនៅក្នុងតម្រងនោម ឬក្រួសនោះធ្លាក់ទៅដល់បង្ហូរទឹកនោមដែលចេញពីតម្រងនោម ទៅប្លោកនោម។
• នោមញឹក និងនោមឈឺ ហើយបញ្ហានេះប្រហែលជាកើតឡើងនៅពេលក្រួសធ្លាកដល់បំពង់តពីតម្រងនោមទៅប្លោកនោម ឬក្រោយពីក្រួសនោះធ្លាក់ចូលប្លោកនោម និងបង្ហួរនោមហើយ។ ការនោមឈឺក៏អាចកើតឡើងនៅពេលមានការបង្ករោគនៅផ្លូវទឹកមូត្រដែរ។
មានជំងឺច្រើនណាស់ដែលមានរោគសញ្ញាស្រដៀងគ្នានឹងជំងឺនេះដូចជា ជំងឺរលាកខ្នែងពោះវៀន, ក្លន, កូនក្រៅស្បូន និងរលាកក្រពេញប្រូស្តាត៕