ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីអាហារដែលអាចបំផ្លាញក្រពះរបស់អ្នកលឿន។ តើមានអ្វីខ្លះទៅ?
- ទឹកក្រូចដែលមានហ្គាស និងទឹកផ្លែឈើ សុទ្ធតែជាភេសជ្ជៈដែលមានសារធាតុស្ករខ្ពស់។ នៅពេលដែលអ្នកញ៉ាំច្រើន ក្រពះ និងពោះវៀនអ្នកនឹងដំណើរការមិនស្រួលឡើយ ព្រោះមិនអាចទទួលយកសារធាតុស្ករច្រើននោះទេ។
- កាហ្វេ អាចធ្វើឲ្យក្រពះអ្នករងសម្ពាធខ្លាំង ដោយធ្វើឲ្យអាស៊ីតក្រពះអ្នកកើនឡើង ថែមទាំងធ្វើឲ្យក្រពះមិនអាចរំលាយអាហារបានល្អឡើយ។ ដូចនេះ អ្នកមិនគួរញ៉ាំកាហ្វេច្រើនឡើយ ប្រសិនជាក្រពះរបស់អ្នកតែងមិនស្រួល។
- បាយដែលសល់ពីយប់ អ្នកមិនគួរយកមកកម្តៅ ហើយពិសារឡើយ ព្រោះវាធ្វើឲ្យក្រពះងាយរបួសខ្លាំងណាស់។ អាហារធម្មតាដែលអ្នកកម្តៅក្រោយ៤ម៉ោង អ្នកមិនគួរបរិភោគឡើយ ព្រោះវាអាចបំផ្លាញសុខភាពក្រពះអ្នកលឿនណាស់។
- អាហារដែលផ្ទុកសារធាតុខ្លាញ់ខ្ពស់ ព្រមទាំងអាហារដែលបំពងខ្លាញ់ អ្នកមិនគួរពិសារច្រើននោះទេ ព្រោះក្រពះរបស់អ្នកមិនអាចរំលាយបានលឿនឡើយ ដោយអាចធ្វើឲ្យអាស៊ីតក្រពះអាចកើនឡើងបាន។
- ភេសជ្ជៈដែលត្រជាក់ខ្លាំង ក៏អ្នកមិនគួរញ៉ាំដែរ ព្រោះអាចធ្វើឲ្យសីតុណ្ហភាពក្រពះធ្លាក់ចុះ ដោយធ្វើឲ្យក្រពះមិនអាចរំលាយអាហារបាន ហើយក៏អាចធ្វើឲ្យអាស៊ីតក្រពះមានលក្ខណៈមិននឹងនរដែរ៕