តើផ្លែបឺរអាចរួមចំណែកកាត់បន្ថយហានិភ័យជំងឺទឹកនោមផ្អែមបានយ៉ាងដូចម្តេច?
ដោយសារតែផ្លែបឺរមានជាតិសរសៃខ្ពស់ និងខ្លាញ់ដែលមានសុខភាពល្អ វាក៏អាចជួយលើកកម្ពស់ភាពឆ្អែតបានផងដែរ ដូច្នេះវាអាចកាត់បន្ថយការទទួលទានអាហារដែលមិនសូវមានជីវជាតិ។ ម្យ៉ាងទៀតផ្លែបឺរគឺសម្បូរទៅដោយសារធាតុរំញោចអាំងស៊ុយលីន ដែលអាចធ្វើអោយមានស្ថេរភាពចំពោះដំណើរការជំងឺទឹកនោមផ្អែម។
មូលហេតុដែលជំងឺទឹកនោមផ្អែមជះឥទ្ធិពលចំពោះស្ត្រីជាងបុរសនោះគឺវាអាចទាក់ទងនឹងការផ្លាស់ប្តូរអ័រម៉ូន កត្តាហ្សែន បញ្ហាធ្លាក់ទឹកចិត្ត និងបរិស្ថានរស់នៅរបស់ស្ត្រីផងដែរ។ ជាពិសេសក្នុងអំឡុងពេលមានផ្ទៃពោះ ស្ត្រីកាន់តែមានភាពធន់នឹងអាំងស៊ុយលីន ហើយអំឡុងពេលអស់រដូវនៅពេលដែលកម្រិតអរម៉ូនអ៊ឹស្ត្រូសែនធ្លាក់ចុះ ទម្រង់នៃជាតិខ្លាញ់ក្នុងរាងកាយនឹងផ្លាស់ប្តូរចំពោះស្ត្រីដែលអាចបណ្តាលឱ្យមានហានិភ័យខ្ពស់នៃជំងឺទឹកនោមផ្អែម។
ដូច្នេះហើយទើបគេណែនាំអោយស្រ្តីទទួលទានផ្លែបឺរជាប្រចាំ ដើម្បីជួយបញ្ចៀសហានិភ័យនៃជំងឺទឹកនោមផ្អែម ព្រោះវាមានអត្ថប្រយោជន៍សុខភាពចំពោះជំងឺមួយនេះ និងអាចបង្ការហានិភ័យនៃជំងឺផ្សេងៗថែមទៀតផង៕