ភេសជ្ជៈកំប៉ុង
ស្រាបៀរ ភេសជ្ជៈកំប៉ុង និងភេសជ្ជៈផ្សេងៗទៀតត្រូវបានបង្កើតឡើងដោយជាតិហ្គាមួយឈ្មោះថា Carbon Dioxide។ រឿងនេះនឹងបង្កើតជាជាតិខ្យល់បន្ថែមក្នុងក្រពះ និងធ្វើឲ្យភើច្រើនដែរ។ យកល្អបើសិនជាអ្នកឧស្សាហ៍ភើមែននោះ គួរតែចៀសវាងអាហារទាំងនេះហើយ។
ដំបៅក្រពះ
ពេលខ្លះ ការភើអាចជាសញ្ញាមួយនៃជំងឺដំបៅក្រពះដែរ។ ដំបៅបើកមុខទាំងនេះស្ថិតនៅលើភ្នាស់របស់ក្រពះ ហើយវាក៏កើតឡើងជាញឹកញាប់ដែឬ។ ការបង្ករោគអាចធ្វើឲ្យរឿងនេះកើតឡើង។ ម្យ៉ាងវិញទៀតការប្រើថ្នាំពពួក NSAIDs ច្រើនដូចជា Ibuprofen ក៏បណ្តាលឲ្យមានបញ្ហានេះកើតឡើងដែរ។ បើសិនជាអ្នកមានដំបៅក្នុងក្រពះ អ្នកប្រហែលជាភើជាញឹកញាប់ និងញ៉ាំអាហារឆាប់ឆ្អែត ឬហើមពោះក្រោយពីញ៉ាំអាហារខ្លាញ់ច្រើន។
របៀបដែលអ្នកញ៉ាំ
បើសិនជាអ្នកញ៉ាំអាហារលឿន អ្នកនឹងលេបខ្យល់ទៅជាមួយក៏ច្រើនដែឬ។ ភាគច្រើនខ្យល់ទាំងនេះមិនចូលក្នុងក្រពះទេ គឺវានៅតែស្ថិតក្នុងបំពង់ករដដែល ដែលចេញជាអាការៈភើរមកតាមមាត់វិញ។ ដូច្នេះដើម្បីកាត់បន្ថយរឿងនេះ គួរញ៉ាំអាហារហឺតៗនិងទំពារអាហារឲ្យបានម៉ត់ល្អផង។ កាលណាញ៉ាំអាហារកាន់តែតិច កាន់តែបន្ថយការភើរ។
ការច្រាលទឹកអាស៊ីតក្រពះ
ពេលខ្លះ អាស៊ីតក្រពះនឹងច្រាលទៅដល់បំពង់ករបាន។ រឿងនេះកើតឡើងច្រើននៅពេលអ្នកមានផ្ទៃពោះ ធាត់ជញរុល ឬក្រពះមិនអាចកិនអាហារលឿនតាមតែវាគួរធ្វើ។ នៅពេលអ្នកមានអារម្មណ៍ថាមានដុំអ្វីមួយក្នុងបំពង់ករ អ្នកនឹងខំប្រឹងលេបវាចូលទៅក្នុងពោះ។ ដូច្នេះហើយទើបវាធ្វើឲ្យអ្នកភើរតែម្តងទៅ។
អាហារហិរ ឬអាហារមានជាតិអាស៊ីតខ្ពស់
ខ្ទឹមបារាំង ប៉េងប៉ោះ និងផ្លែឈើជូរៗគឺមានជាតិអាស៊ីតខ្ពស់ណាស់។ សម្រាប់អ្នកខ្លះវិញ ការញ៉ាំអាហារទាំងនេះអាចធ្វើឲ្យមានអារម្មណ៍ក្រហាយៗដើមទ្រូងបាន។ អាហារហិរក៏អាចនាំឲ្យភើរ រហូតដល់ក្រហាយដល់បំពង់ករខាងក្រោយដែរ។
ជំងឺហឺត
អ្វីដែលចម្លែកនោះគឺថា ការភើរអាចជាសញ្ញាមួយនៃជំងឺហឺតដែរ។ ហេតុអ្វីទៅ? បើសិនជាផ្លូវដង្ហើមមានការរលាក រាងកាយអាចនឹងធ្វើការកាន់តែច្រើនដើម្បីឲ្យខ្យល់ចូលសួតគ្រប់គ្រាន់។ រឿងនេះក៏ដាក់សម្ពាធទៅលើសន្ទះខ័ណ្ឌទ្រូង និងពោះដែរ។ ការប្រែប្រួលនៃរឿងទាំងពីរនេះសុទ្ធតែអាចបង្ខំខ្យល់ចូលទៅក្នុងបំពង់ករ និងធ្វើឲ្យភើរបានដែរ។
ស្ករគ្រាប់ និងស្ករកៅស៊ូគ្មានជាតិស្ករ
ស្ករគ្រាប់រឹងៗ និងស្គរកៅស៊ូអាចធ្វើឲ្យអ្នកភើបានដោយសារតែអ្នកលេបខ្យល់ច្រើនខណៈពេលដែលកំពុងតែទំពារ ឬបៀមស្ករគ្រាប់។ បើសិនជាអ្នកជ្រើសរើសយកស្ករដែលគ្មានជាតិផ្អែមវិញ អ្នកប្រហែលជាភើរកាន់តែច្រើន៕