ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ?
ឆ្នាំម្សាញ់ និងឆ្លូវ
ប្តីប្រពន្ធដែលកើតក្នុងឆ្នាំ២នេះ នៅពេលដែលកាន់តែស្រឡាញ់គ្នា នឹងកាន់តែអាចរកបានប្រាក់ក្រាស់។ ជាពិសេស បើចេះសាមគ្គីគ្នានឹងកាន់តែអាចសម្រេចបានផែនការធំ។ ដូចនេះ លុយនឹងមិនចេះខ្វះចាយនោះឡើយ។
ឆ្នាំរកា និងឆ្នាំរោង
គូស្វាមីភរិយាដែលកើតក្នុងឆ្នាំ២នេះ មានប្រាជ្ញាខ្ពស់ដូចគ្នា ដោយអាចនាំគ្នាផលិតបានក្រដាសប្រាក់ក្រាស់ចូលមក។ ជាពិសេស អ្នកទាំងពីរក៏អាចរស់នៅជាមួយគ្នា និងស្រឡាញ់បានដល់ចាស់ផងដែរ។
ឆ្នាំជូត និងឆ្នាំវក
ប្តីប្រពន្ធដែលកើតក្នុងឆ្នាំ២នេះ ជាគូដែលស័ក្តិសមនឹងគ្នាខ្លាំងណាស់។ ជាពិសេស ពេលដែលស្រឡាញ់គ្នាខ្លាំង នឹងអាចទទួលបានលុយមិនចេះតូចនោះទេ។ ជាហេតុដែលធ្វើឲ្យគេមានលុយពេញឃ្លាំងតែម្តង៕