ការភើ គឺជារឿងធម្មតាសម្រាប់រាងកាយយើង ដោយសារតែវាបង្ហាញពីការដំណើរការយ៉ាងល្អនៅក្នុងប្រព័ន្ធរំលាយអាហារ ។ តែប្រសិនបើការភើនោះមានករណីគួរឱ្យសង្ស័យ វាអាចជាការភើដែលអ្នកគួរទៅជួបជាមួយគ្រូពេទ្យជំនាញ ។ តើការភើដែលមានបញ្ហាទាំងអស់នោះ មានលក្ខណៈយ៉ាងណាខ្លះ? អ្នកនឹងបានស្គាល់នៅថ្ងៃនេះ!
១. ធ្វើឱ្យក្រហាយនៅបំពង់ក
ការភើញឹកញាប់ដែលធ្វើឱ្យមានអារម្មណ៍ក្រហាយៗ ឬរលាកនៅបំពង់ក ភាគច្រើនជាសញ្ញានៃការច្រាលអាស៊ីតពីក្រពះ។ បញ្ហានេះនឹងធ្វើឱ្យមានអារម្មណ៍ក្រហាយ ឬរលាកក្នុងដើមទ្រូង។ ករណីខ្លះ អាស៊ីតទាំងនេះច្រាលដល់បំពង់ក ក៏អាចធ្វើឱ្យរលាកបំពង់ករដែរ។
២. ស្រកទម្ងន់ដោយមិនដឹងខ្លួន
តើអ្នកកំពុងតែស្រកទម្ងន់ដោយមិនដឹងខ្លួនដែរទេ? បើសិនជារឿងរឿងនេះកើតឡើងជាមួយនឹងការភើញឹកញាប់ វាប្រហែលជាជាប់ទាក់ទងនឹងការស្ទះពោះវៀនដែរហើយ។ យ៉ាងណាមិញ ក្នុងពេលដែលប្រព័ន្ធរំលាយអាហារធ្វើការមិនបានល្អជីវជាតិដែលត្រូវចូលទៅចិញ្ចឹមរាងកាយគឺមិនអាចធ្វើការបានពេញលេញទេ ដូច្នេះវានឹងធ្វើឱ្យស្រកទម្ងន់។ ករណីកម្រនោះគឺថា ការភើច្រើនដែលនាំឱ្យស្រកទម្ងន់ដែរនោះ អាចជាសញ្ញាបញ្ជាក់អំពីមហារីកក្រពះ។
៣. ការភើច្រើនខុសធម្មតា
ការភើអាចកើតឡើងច្រើន ហើយក៏ជារឿងធម្មតាសម្រាប់មនុស្សស្រីដែរ ជាពិសេសនៅពេលមករដូវ។ យ៉ាងណាមិញ ករណីខ្លះនៃការហើមពោះ ក៏អាចបង្កឡើងដោយរឿងច្រើនជាងការមករដូវទៅទៀត។ ចូរទៅជួបគ្រូពេទ្យឲ្យបានលឿនបើសិនជាការភើរបស់អ្នកកើតឡើងជាមួយនឹងការហើមពោះ ហើយឈឺពោះ ព្រោះវាប្រហែលជាជាប់ទាក់ទងនឹងការស្ទះពោះវៀនដែរ៕