ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីវិធីក្នុងការជួយអ្នកម្តាយមិនងាយឲ្យបាត់បង់កូនក្នុងផ្ទៃ។ តើមានអ្វីខ្លះទៅ?
- ប្រសិនជាអ្នកតែងតែរលូតកូន អ្នកគួរតែទៅពិនិត្យមើលឲ្យដឹងពីមូលហេតុដែលធ្វើឲ្យអ្នកបាត់បង់កូន។ នៅពេលដែលអ្នកឆែតដឹងច្បាស់ នោះពរពោះលើកក្រោយ នឹងមិនងាយប្រឈមនឹងបញ្ហារលូតទៀតនោះទេ។
- ប្រសិនជាអ្នកកើតមានជំងឺដែលទាក់ទងនឹងរោគស្ត្រីផ្សេងៗ គួរតែព្យាបាលឲ្យបានជាសះស្បើយជាមុនសិន ទើបមិនធ្វើឲ្យកូនក្នុងផ្ទៃបាត់បង់ដោយមិនដឹងខ្លួនក្រោយពេលដែលអ្នកមានផ្ទៃពោះ។
- ក្នុងរយៈពេល៣ខែដំបូងនៃការមានផ្ទៃពោះ អ្នកម្តាយមិនគួរធ្វើការរួមភេទនោះទេ ព្រោះវាអាចធ្វើឲ្យអ្នកងាយប្រឈមនឹងការបាត់បង់កូនខ្លាំងណាស់។
- ក្នុងពេលដែលអ្នកមានផ្ទៃពោះ គួរតែប្រយ័ត្នពីអនាម័យផ្ទាល់ខ្លួនឲ្យបានខ្ពស់។ នៅពេលដែលអ្នកមានអនាម័យ នឹងធ្វើឲ្យមេរោគមិនងាយជ្រាតចូលរាងកាយបានឡើយ។ ដូចនេះ អ្នកនឹងមិនប្រឈមនឹងបញ្ហាបាត់បង់កូននោះទេ។
- ក្នុងពេលដែលអ្នកពរពោះ គួរតែរក្សាអារម្មណ៍ឲ្យស្ងប់ មិនអន្ទះសារ មិនតឹងតែង មិនមានសម្ពាធផ្លូវចិត្ត។ ជាពិសេស គួរតែរក្សាអារម្មណ៍ឲ្យល្អ និងសប្បាយជានិច្ច។ នៅពេលដែលអ្នកអាចធ្វើបែបនេះបាន នោះកូនក្នុងផ្ទៃនឹងលូតលាស់បានល្អណាស់៕