កង្វះជាតិស្ករ គឺជាបញ្ហា ដែលកើតមានជាញឹកញាប់ ហើយទាក់ទងទៅនឹង ការព្យាបាលជំងឺទឹកនោមផ្អែម។ ទោះបីជាយ៉ាងនេះក្តី មូលហេតុផ្សេងៗទៀត កម្រនឹងធ្វើឱ្យ ខ្វះជាតិស្ករក្នុងឈាមណាស់ បើសិនជាមិនមាន ជំងឺទឹកនោមផ្អែមនោះ។ កង្វះជាតិស្ករក្នុងឈាម មិនមែនជាជំងឺទេ។ ជាធម្មតា កម្រិតជាតិស្ករក្នុងឈាម គឺចាប់ពី ៧០ ទៅ ១១០ មីលីក្រាមក្នុងមួយលីត្រឈាម។
បើសិនជាអ្នក ទុកឱ្យរោគសញ្ញា ខ្វះជាតិស្ករក្នុងឈាមនេះ មានរយៈពេលយូរ អ្នកប្រហែលជាអាច ដួលសន្លប់បាន នេះដោយសារតែខួរក្បាល មិនមានជាតិស្ករគ្រប់គ្រាន់សម្រាប់ប្រើប្រាស់។
អាការៈកង្វះជាតិស្ករក្នុងឈាម អាចបង្កជាផលវិបាក ដូចជា ៖
• ប្រកាច់
• សន្លប់
• ស្លាប់។
ការដែលឧស្សាហ៍ ខ្វះជាតិស្ករក្នុងឈាម អាចនាំឱ្យមាន អាការៈខ្វះជាតិស្ករ ដោយមិនដឹងខ្លួន (Hypoglycemia Unawareness)។ រាងកាយ និងខួរក្បាល នឹងលែងបង្កជារោគសញ្ញា ដើម្បីប្រកាសអាសន្ន ដូចជា ញ័រខ្លួន ឬបេះដូងដើរខុសចង្វាក់ទៀតហើយ។ នៅពេលរឿងនេះកើតឡើងនោះ ការប្រឈមនឹងគ្រោះថ្នាក់ធ្ងន់ធ្ងរ ក៏កាន់តែច្រើនដែរ។
បើសិនជាអ្នក មានជំងឺទឹកនោមផ្អែម កង្វះជាតិស្ករក្នុងឈាម គឺជារឿងមួយ នាំឱ្យគ្មានផាសុខភាព ហើយអាចភ័យខ្លាចទៀតផង ព្រោះវានឹងធ្វើឱ្យអាំងស៊ុយលីន មិនសូវជាធ្វើការបានល្អ ក្នុងការផ្តល់ជាតិស្ករ ដល់រាងកាយប្រើប្រាស់។ ប៉ុន្តែ ការមានចំនួនជាតិស្ករ ក្នុងឈាមច្រើន រយៈពេលយូរទៀត អាចបង្កគ្រោះថ្នាក់ដែរ ជាពិសេស វានឹងទៅបំផ្លាញសរសៃប្រសាទ សរសៃឈាម និងសរីរាង្គជាច្រើនទៀត៕