ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីទម្លាប់មុនគេងដែលអ្នកគួរតែចៀសឲ្យឆ្ងាយ ទើបអាចអាយុវែង។ តើមានអ្វីខ្លះទៅ?
- មុនពេលចូលគេងមិនដុសធ្មេញជាទម្លាប់មិនល្អមួយដែលអ្នកមិនគួរធ្វើនោះទេ ព្រោះលើធ្មេញមានផ្ទុកមេរោគច្រើន។ ដូចនេះ អ្នកគួរតែដុសធ្មេញឲ្យស្អាតទើបអាចចូលគេងបាន ព្រោះវាមិនត្រឹមតែល្អចំពោះសុខភាពមាត់ធ្មេញរបស់អ្នកទេ ថែមទាំងអាចការពារអ្នកពីជំងឺបេះដូងទៀតផង។
- មុនចូលគេងញ៉ាំថ្នាំជាទម្លាប់ដែលមិនល្អដូចគ្នា ព្រោះបើអ្នកញ៉ាំថ្នាំរួចហើយភ្លាមចូលគេងភ្លាម នឹងធ្វើឲ្យប៉ះពាល់ដល់ថ្លើមរបស់អ្នកជាខ្លាំង។ ជាពិសេស ក៏អាចប៉ះពាល់ដល់ដំណេករបស់អ្នកផងដែរ។ ដូចនេះ អ្នកមិនគួរញ៉ាំថ្នាំរួចចូលគេងភ្លាមនោះទេ។
- ទម្លាប់ញ៉ាំស្រាក្រហមមុនពេលចូលគេងក៏ជាទម្លាប់មិនល្អផងដែរ។ ញ៉ាំស្រាមុនចូលគេងនឹងធ្វើឲ្យថ្លើមអ្នករងសម្ពាធខ្លាំងណាស់ ថែមទាំងធ្វលឲ្យប្រព័ន្ធរំលាយអាហាររបស់អ្នកដំណើរការមិនល្អផងដែរ។ ជាហេតុដែលធ្វើឲ្យសុខភាពអ្នកជួបបញ្ហាជាខ្លាំង។
- មុនចូលគេងទម្លាប់ញ៉ាំអាហារដែលប្រៃខ្លាំង ខ្លាញ់ច្រើន និងមានផ្ទុកជាតិសរសៃតិច នឹងធ្វើឲ្យអ្នកងាយធាត់ជាខ្លាំង ថែមទាំងធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកជាខ្លាំងទៀតផង។
- ទម្លាប់លេងទូរស័ព្ទមុនចូលគេងក៏ជាទម្លាប់ដែលអ្នកគួរតែកែចោលដែរ ព្រោះវាអាចធ្វើឲ្យប៉ះពាល់ដល់ភ្នែករបស់អ្នកខ្លាំងណាស់។ ជាពិសេស ក៏អាចធ្វើឲ្យថ្លើមអ្នកជួបបញ្ហាផងដែរ។
- បើទម្លាប់រត់រួចទើបចូលគេង នឹងធ្វើឲ្យសម្ពាធឈាម និងជាតិស្កររបស់អ្នកឡើងខ្ពស់លឿនណាស់។ ជាពិសេស វាក៏ធ្វើឲ្យអារម្មណ៍អ្នកពុះកញ្ច្រោលផងដែរ។ ជាហេតុដែលធ្វើឲ្យអ្នកពិបាកគេងលក់ស្រួលខ្លាំងណាស់។ ដូចនេះ អ្នកមិនគួរហាត់ប្រាណមុនចូលគេង២ម៉ោងឡើយ ទើបអាចគេងលក់ស្រួលបាន។
- នៅពេលដែលអ្នកខឹងហើយចូលគេង នឹងធ្វើឲ្យអ្នកពិបាកក្នុងការគេងលក់ខ្លាំងណាស់ ដោយធ្វើឲ្យប៉ះពាល់ដល់គុណភាពនៃការគេងរបស់អ្នក។ ដូចនេះ អ្នកគួរតែគ្រប់គ្រងអារម្មណ៍របស់ខ្លួនឲ្យបានល្អ ទើបមិនប៉ះពាល់ដល់ដំណេករបស់អ្នក៕